ជីវិតកម្សាន្ដ
ហ៊ាប ស៊ាងហ៊ុយ ប្ដេជ្ញាយកភាពជោគជ័យវិលមកប្រទេសកម្ពុជា
លោក ហ៊ាប ស៊ាងហ៊ុយ ដែលជាម្ចាស់ជយលាភី Mister Friendship Cambodia ២០២២ កាលពីល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅខេត្តខុនកែន ប្រទេសថៃ ដើម្បីត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ។

ប្រាកដណាស់បុរសឯក ហ៊ាប ស៊ាងហ៊ុយ នឹងត្រូវតំណាងឲ្យកម្ពុជាក្នុងការចូលរួមប្រកួត Mister Friendship International ២០២២ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នាខេត្តខុនកែន ទឹកដី នៃប្រទេសថៃ។ ក្នុងដំណើរនេះដែរ បុរសរូបសង្ហា ហ៊ាប ស៊ាងហ៊ុយ បានបង្ហាញនូវជំនឿចិត្ត ដោយប្ដេជ្ញាថា នឹងយកភាពជោគជ័យវិលមកប្រទេសកម្ពុជាក្នុងការប្រកួតមួយនេះ។

ជាក់ស្ដែងនៅលើទំព័រផេករបស់លោកបានប្រកាសដោយភាពជឿជាក់ថា «ខ្លួននឹងព្យាយាមធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត និងនាំយកភាពជោគជ័យវិលមកប្រទេសកម្ពុជាឲ្យបាន»។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ និងលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាលើកកម្លាំងចិត្តជូនពរឲ្យលោក ហ៊ាប ស៊ាងហ៊ុយ ត្រឡប់មកវិញដោយទទួលបានលទ្ធផលល្អ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


