Connect with us

ជីវិតកម្សាន្ដ

ផលិតកម្ម BH Entertainment បដិសេធរឿងតារាសម្ដែង Kim Goeun ណាត់ជួបកីឡាករបាល់ទាត់ Son Heungmin

បានផុស

នៅ

ផលិតកម្ម BH Entertainment ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្តែង Kim Go-eun បានចេញមុខបដិសេធរឿងការណាត់ជួបរបស់នាងជាមួយកីឡាករបាល់ទាត់ Son Heungmin ដោយអះអាងអ្នកទាំងពីរមិនបានទាក់ទងគ្នាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផលិតកម្ម BH Entertainment បាននិយាយថា “ពាក្យចចាមអារ៉ាមអំពីការណាត់ជួបគឺមិនពិតទាំងស្រុង។ Kim Goeun គ្រាន់តែបង្ហាញការគាំទ្រ (សម្រាប់ Son Heungmin) ក្នុងនាមជាពលរដ្ឋកូរ៉េលើកទឹកចិត្តដល់ក្រុមជម្រើសជាតិបាល់ទាត់តែប៉ុណ្ណោះ ហើយអ្នកទាំងពីរមិនដែលស្គាល់គ្នានោះទេ” ។

ជាមួយគ្នានេះ ការបដិសេធបានធ្វើឡើងក្រោយពីមានការផ្ទុះពាក្យចចាមអារ៉ាមអំពីតារាសម្ដែង Kim Goeun និងកីឡាករបាល់ទាត់ Son Heungmin កំពុងមានទំនាក់ទំនងគ្នានៅលើបណ្តាញសង្គម ហើយមានអ្នកនិយមលេងអ៊ីនធឺណិតក៏បានផ្សព្វផ្សាយពីភស្តុតាងថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហា។

ទន្ទឹមនឹងនោះ Kim Goeun កំពុងតែមមាញឹកក្នុងការផ្សព្វផ្សាយរឿង “Hero” របស់នាង ខណៈដែល Son Heun gmin កំពុងនៅទីក្រុងឡុងដ៍ និងកំពុងបន្តសកម្មភាពជាមួយក្រុមបាល់ទាត់អង់គ្លេស Tottenham Hotspur F.C.៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖បទចម្រៀងថ្មីរបស់ក្រុម NewJeans កំពុងវាយលុកទីផ្សារតន្ត្រីកូរ៉េ ក្រោយចេញផ្សាយប៉ុន្មានម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម