ជីវិតកម្សាន្ដ
TWICE នឹងចេញបទចម្រៀងថ្មីជាភាសាអង់គ្លេសនៅខែក្រោយ
ផលិតកម្ម JYP Entertainment បានប្រកាសកាលពីថ្ងៃពុធថា ក្រុមចម្រៀងស្រី K-pop TWICE នឹង ចេញបទចម្រៀងថ្មីជាភាសាអង់គ្លេស និង EP ទី ១២ របស់ខ្លួននៅខែមករា ឆ្នាំ២០២៣ ។

នៅក្នុងនោះដែរ ក្រុមចម្រៀងនេះក៏ត្រៀមបង្ហោះរូបភាពខ្លីមួយដើម្បីបង្ហាញពីកាលវិភាគសម្រាប់ការចេញផ្សាយនាពេលខាងមុខ ដោយមានបទបង្ហាញជាមួយនឹងចម្រៀងអង់គ្លេស ។ ទន្ទឹមនឹងគ្នានេះព័ត៌មានលម្អិតនៃការចេញថ្មីរួមទាំងឈ្មោះបទចម្រៀង និងអាល់ប៊ុមមិនទាន់ត្រូវបានផ្តល់ឲ្យដឹងនោះទេ ។

យ៉ាងណាមិញ TWICE ទើបតែចេញផ្សាយអាល់ប៊ុមចុងក្រោយបំផុតរបស់ក្រុម និង EP ទី ១១ ឈ្មោះថា “Between 12” កាលពីខែសីហា ដោយទទូលបានជោគជ័យ ហើយក៏បានបង្ហាញខ្លួនជាលើកដំបូងនៅលេខរៀងទី ៣ ក្នុងតារាង Billboard 200 ផងដែរ ។ ចំណែកនៅសហរដ្ឋអាមេរិកវិញ, TWICE គឺជាក្រុមចម្រៀងនារី K-pop ដែលទទួលបានការគាំទ្រច្រើនជាងគេប្រចាំឆ្នាំនៅលើ Spotify ជាមួយនឹងបទចម្រៀងរបស់ខ្លួនបានចាក់ផ្សាយ ២៨៩.៤១ លានដងគិតត្រឹមខែធ្នូនេះ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន ៖ បទ “MONEY” របស់ Lisa ជាប់ចំណាត់ថ្នាក់ K pop Solo Song នៅលើ Spotify
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


