ជីវិតកម្សាន្ដ
កាបូបតូចមួយរបស់ Chompoo កាន់ក្នុងពិធីមង្គលការប្អូនថ្លៃ Patricia តម្លៃមិនធម្មតាឡើយ
កាបូបតូចមួយនិងមានរូបរាងចម្លែករបស់ Chompoo ដែលកាន់ក្នុងពិធីមង្គលការ Patricia Good កំពុងក្លាយជាចំណាប់អារម្មណ៍ពីបណ្ដាញសង្គម ស្របពេលដែលហ្វេនជាច្រើនចង់ដឹងពីតម្លៃរបស់វាដូចគ្នា។

នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ប្អូនថ្លៃ Patricia Good និងមិត្តប្រុស Note Wiset តារាសម្ដែង Chompoo Araya ដែលជាបងថ្លៃ ក៏បានតុបតែងខ្លួនយ៉ាងឆើតឆាយជាមួយនឹងឈុតពណ៌ស្បៃបៃតងខ្ចីដ៏សិចស៊ីធ្លុះសាច់ រហូតធ្វើឲ្យភ្ញៀវដែលមកចូលរួមសម្លឹងមើលនាងគ្រប់ៗគ្នា។

ក្រៅពីឈុតដ៏ស្រស់ស្អាត អមនឹងត្បូងពេជ្រលម្អខ្លួន អ្នកម្ដាយកូន៣រូបនេះក៏ទទួលបានការចាប់អារម្មណ៍ជាមួយនឹងកាបូបរូបរាងចម្លែក ដែលផលិតឡើងជាទម្រង់ដូចដៃមនុស្សពី ខណៈនាងបានមកពីម៉ាកយីហោ Judith Leiber ម៉ូដែល Gold Hand War And Peace។ កាបូបចម្លែកនេះរចនាយ៉ាងប្រណិតភាពបំផុត ដោយបានលម្អពេជ្រភ្លេកៗពីក្រៅយ៉ាងឆើតឆាយ មើលមួយភ្លែតគិតស្មានថាជាពានរង្វាន់ដែលតារាស្រីជួរមុខនេះយកតាមខ្លួនប៉ុណ្ណោះ។

ដោយឡែក ចំពោះតម្លៃវិញ ក៏មិនខុសពីធម្មតាដែរ គឺ ៦,២៩៥ដុល្លារ បើគិតជាលុយថៃប្រហែល ២ ម៉ឺនបាត ដែលអាចហៅថាជាតម្លៃដ៏អស្ចារ្យ ស័ក្ដិសមបំផុតសម្រាប់ Chompoo Araya តារាស្រីនិយមលេងខ្លួនប្លែកៗ និងខុសគេមករហូត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតដ៏ប្រណិតរបស់ Patricia ក្នុងថ្ងៃមង្គលការ តម្លៃមិនក្រោមខ្ទង់លាន
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


