ព័ត៌មានអន្ដរជាតិ
ភាពយន្ត Avatar: Fire and Ash រកប្រាក់បាន ជាង ១ប៊ីលានដុល្លារពីការលក់សំបុត្រនៅទាំងពិភពលោក
រឿង «Avatar: Fire and Ash» ជាភាពយន្តទី៤ របស់ លោក James Cameron ជាអ្នកដឹកនាំសម្តែង ដែលទទួលបានការគាំទ្រយ៉ាងច្រើន និងរកចំណូលបានលើសពី១ប៊ីលានដុល្លារនៅទូរទាំងពិភពលោក ។

តាមសារព័ត៌មាន Reuters ឱ្យដឹងថា ខ្សែភាពយន្តនេះផ្តល់ជូនទស្សនិកជនទៅកាន់ភពផែនដីមួយដ៏គួរឱ្យភ្ញាក់ផ្អើលនៃភព Pandora អាចលក់សំបុត្របានចំនួន ១.០៣ប៊ីលានដុល្លារក្នុងការលក់សំបុត្រទូទាំងពិភពលោក នេះបើតាមក្រុមហ៊ុន Walt Disney Studios និយាយកាលពីថ្ងៃអាទិត្យ។
ជាក់ស្តែង ភាពយន្ត Fire and Ash គឺជាភាពយន្តទី៣ ក្នុងរឿង Avatar ដែលរកចំណូលបានសរុប ៦.៣៥ប៊ីលានដុល្លារ ទូទាំងពិភពលោក។
លោក Paul Dergarabedian ប្រធានផ្នែកទីផ្សារ បានកត់សម្គាល់ថាភាពយន្ត ៣D ដ៏គួរឱ្យភ្ញាក់ផ្អើលដែលមើលឃើញគឺផលិតឡើងសម្រាប់សម្តែងនៅក្នុងរោងកុន ហើយតែងទទួលបានការសរសើរថា៖ «ភាពយន្តទាំងអស់របស់ Avatar បានទាក់ទាញទស្សនិកជនឱ្យមករោងកុនជាបន្តបន្ទាប់»។
គួរឱ្យដឹងផងដែរថា ខ្សែភាពយន្តដំបូងក្នុងរឿង Avatar ដំណើរការក្នុងឆ្នាំ ២០០៩ លក់សំបុត្របានចំនួន ២.៩ប៊ីលានដុល្លារទូទាំងពិភពលោក ក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន បើទោះបីជារឿងនេះនៅក្រោយរឿង «Gone With the Wind» កាលឆ្នាំ១៩៣៩ បន្តិចក៏ដោយ ដោយសារតែការកែប្រែមួយចំនួននូវអតិផរណា និងតម្លៃសំបុត្រជាមធ្យមក្នុងរយៈពេលជាច្រើនទសវត្សរ៍។
តែយ៉ាងណា ១៣ឆ្នាំក្រោយមក នៅឆ្នាំ២០២២ រឿង «Avatar: The Way of Water» បើកដំណើរការ រកចំណូលបានជាង ២.៣ប៊ីលានដុល្លារទូទាំងពិភពលោក និងបានឈ្នះពានរង្វាន់អូស្ការសម្រាប់សមិទ្ធិផលដ៏ល្អបំផុតនៅក្នុងបែបផែនរូបភាពដ៏ប្រណិតៗ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


