ជីវិតកម្សាន្ដ
NewJeans ក្លាយជាក្រុមចម្រៀងស្រី K-Pop ទីពីរជាប់ឈ្មោះលើតារាងចម្រៀងរបស់ អង់គ្លេស
យោងទៅតាមគេហទំព័រកម្សាន្ត Soompi បានរាយការណ៍កាលពីសប្តាហ៍មុនក្រុមចម្រៀង New Jeans បានបង្កើតប្រវត្តិសាស្ត្រនៅលើតារាងចម្រៀងរបស់អង់គ្លេស ដែលក្លាយជាក្រុមចម្រៀងស្រី K-Pop ទីពីរជាប់ឈ្មោះលើតារាងនេះ។

ជាពិសេសបទចម្រៀង “Ditto” បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៩៥ នៅលើតារាង Singles Chart ដែលធ្វើឱ្យ NewJeans ក្លាយជាក្រុមនារី K-pop ដែលលឿនបំផុតមិនធ្លាប់មាន ដើម្បីសម្រេចបាននូវស្នាដៃមួយនេះ។ លើសពីនេះទៀតបច្ចុប្បន្នបទ “Ditto” កំពុងចំណាមពេលសប្តាហ៍ទីពីរជាប់ៗគ្នានៅលើតារាងបទចម្រៀងផ្លូវការសម្រាប់សប្តាហ៍នៃថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែ មករា ។

ជាមួយគ្នានេះ គួរកត់សម្គាល់ថា NewJeans បច្ចុប្បន្នគឺជាក្រុមចម្រៀងស្រី K-pop ទីពីរដែលសម្រេច បាន ២ សប្តាហ៍នៅលើតារាង Singles Chart បន្ទាប់ពីក្រុម BlackPink ។ ជាពិសេសក្រុម New Jeans ត្រូវបានចាត់ថ្នាក់នៅលើកំពូលនៃចំណាត់ថ្នាក់តារាមានប្រជាប្រិយភាពក្នុងខែនេះសម្រាប់ សិល្បករ K-pop ដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


