ជីវិតកម្សាន្ដ
តារាជើងចាស់ល្បីៗ៨រូប ដែលធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពសិល្បៈនិងជួបការខ្វះខាត
រម្លឹកដល់ឈ្មោះតារាកំប្លែងនិងចម្រៀងជើងចាស់ល្បីៗចំនួន៨រូប លើវិស័យសិល្បៈ ដែលកន្លងមកធ្លាប់តែបង្ហាញវត្តមានច្រៀង-កំប្លែងកំដរអារម្មណ៍ឲ្យរំសាយបំបាត់នូវទុក្ខកង្វល់ ឬភាពនឿយ ហត់នោះ មហាជនពិតជាបានស្គាល់ ហើយចងចាំច្បាស់ នៅសមត្ថភាពរបស់ពួកគាត់ទាំង៧រូបនេះ។
តារាចម្រៀងនិងកំប្លែងជើងចាស់ប្រុស-ស្រីល្បីៗទាំង៧រូប ដែលបច្ចុប្បន្នបានធ្លាក់ខ្លួនឈឺហើយបាត់បង់សមត្ថភាពសិល្បៈនិងមានការខ្វះខាត់នោះរួមមាន
១. តារាកំប្លែងស្ថិតក្នុងក្រុមនាយ កុយ គឺនាយ ក្តឹប តារាកំប្លែងល្បីឈ្មោះរូបនេះ បច្ចុប្បន្នបាននិងកំពុងមានជំងឺញាំញីរាងកាយមិនអាចធ្វើដំណើរ ឬប្រកបអាជីពសិល្បៈបានទៀតឡើយ។ នាយ ក្តឹប មានជំងឺច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមជាដើម។


២. តារាកំប្លែងលោកតា សង់ ស៊ីស ឯណេះវិញលោកតា ក៏មានជំងឺប្រចាំកាយ ដែលមិនអាចបន្តលើអាជីសិល្បៈដូចមុនៗទៀតឡើយ ខណៈសព្វ ថ្ងៃនាយក៏មានសុខភាពទ្រុឌទ្រោមនិងចុះថមថយ ដោយសារបញ្ហាជំងឺប្រចាំកាយ ផងដែរ។

៣. តារាកំប្លែងនាយ ចេក បច្ចុប្បន្នលោកតាក ចេក ក៏កំពុងមានជំងឺប្រចាំកាយ ហើយមានជីវភាពខ្វះខាត ផងដែរ ខណៈអាជីពកំប្លែងស្ទើរបាត់បង់ទៅហើយ សព្វថ្ងៃលោកតា ចេក បានប្រកបរបរស៊ីឈ្នួលលក់ផ្លែឈើរឲ្យគេ ដើម្បីបានប្រាក់កម្រៃចិញ្ចឹមគ្រួសារ ស្របពេលដែលកន្លងមកលោកតាក៏ប្រកបរបរលក់ទឹកសុទ្ធ និងទឹកអំពៅ នៅរង្វង់មូលគួរស្រូវ។


៤. នាយ ប៉ិក គួក ក្រោយពីប្រឡូកក្នុងវិស័យសិល្បៈអស់យូរឆ្នាំនិងបានផ្តល់ភាពសប្បាយផ្ទុះការសើចក្អាកក្អាយដល់ទស្សនិកជនជាច្រើនឆ្នាំមកនោះ ពេលនេះលោកតាបានបាត់មុខពីអាជីពសិល្បៈស្ទើរទាំងស្រុង។ ម្យ៉ាងទៀតបច្ចុប្បន្ន ក៏មានព័ត៌មានថា លោកតា ប៉ិក គួក កំពុងមានជីវភាពខ្វះខាត ហើយមានជំងឺប្រចាំកាយ ផងដែរ។

៥. លោកយាយ ណយ សំណាង គឺជាតារាជើងចាស់ពហុជំនាញ ដែលមានវ័យប្រមាណ៧០ឆ្នាំ ហើយកន្លងមកលោកយាយ ក៏ជួបជីវភាពលំបាកខ្វះខាតដោយរស់នៅផ្ទះជួលគេ ខណៈក៏បាត់បង់វត្តមានពីអាជីពសិល្បៈអស់មួយរយៈធំដោយសារមានជំងឺច្រើនមុខដូចជា,លើសឈាម ខ្វះជាតិស្ករ និងខ្សោយបេះដូងជាដើម។


៦. លោកយាយ អឿន គឺជាតារាកំប្លែងជើងចាស់ដ៏មានសមត្ថភាពផ្នែកកំប្លែងនិងចម្រៀងបុរាណផងដែរ ។ លោកយាយ អឿន បច្ចុប្បន្នក៏មានជំងឺសន្លាក់ និងបេះដូងប្រចាំកាយ ផងដែរ។

៧. តារាចម្រៀងជើងចាស់លោកតា នូ ស៊ិប បច្ចុប្បន្នលោកគ្រូ ក៏កំពុងមានជីវភាពខ្វះខាតខាតរស់នៅក្នុងបន្ទប់ជួលគេនិងមានជំងឺសរសៃរមួលប្រចាំកាយ។

៨. តារាចម្រៀងប្រជ្រុយធំមានសំនៀងក្រអួនក្រអៅលោក សួស សងវាចា លោកក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺលើសឈាមនិងត្រូវបញ្ជូនសង្គ្រោះហើយព្យាបាលនៅប្រទេសវៀតណាមកាលពីចុងឆ្នាំ២០១៥ ដែលគិតមកទល់ពេលនេះ មានរយៈពេលប្រមាណជិត៦ឆ្នាំហើយ។បច្ចុប្បន្ននេះ លោកនៅពុំទាន់អាចវិលបម្រើសិល្បៈជាអាជីពឆ្នាំងបាយចាស់បាននៅឡើយ ដោយសារតែស្ថានជំងឺមិនទាន់ប្រសើរឡើងវិញ ព្រោះដួលស្លាប់មួយចំហៀងខ្លួន។

ដោយឡែកបើតាមការកត់សម្គាល់កន្លងមកតារាជើងចាស់ប្រុសស្រីល្បីៗខាងលើ ដែលមានជំងឺប្រចាំកាយហើយបាត់បង់សមត្ថភាពសិល្បៈទាំងនេះ ក៏ធ្លាប់ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជននិងមូលនិធិចាស់ជរានៃសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារាទសវត្សរ៍៦០-៧០ កែវ មន្ថា ក្រោយបាត់មុខពីសិល្ប: តាមពិតកំពុងសម្ងំរស់នៅ ងារជាជំទាវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


