ជីវិតកម្សាន្ដ
សំប៉ូ លីដា អង្វរកុំប្រមាថជីវិតកូននាង
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀង និងកំប្លែងជើងចាស់អ្នកនាង សំប៉ូ លីដា បានបង្ហោះរូបភាពបង្ហាញក្តីព្រួយបារម្ភទៅលើកូនប្រុសច្បងរបស់នាងដែលមានគ្រោះថ្នាក់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

ជាមួយការបង្ហាញរូបភាព និងក្តីព្រួយបារម្ភក្នុងនាមជាម្តាយនេះដែរ តារាសម្បូរវោហារសព្ទចូលចិត្តកំប្លែងឲ្យអ្នកនៅជុំវិញខ្លួនបានសើចសប្បាយអ្នកនាង សំប៉ូ លីដា បានទទូចស្នើឲ្យមហាជនមួយចំនួន កុំប្រមាថជីវិតកូនរបស់នាង ខណៈក្នុងនាមនាងជាម្តាយកំពុងតស៊ូគ្រប់យ៉ាងដើម្បីមើលព្យាបាលកូនប្រុសរបស់ខ្លួនផងនោះ។

តារាស្រី សំប៉ូ លីដា បានរៀបរាប់ថា «មា្ដយម្នាក់នេះសូមជូនពរឲ្យកូនឆាប់ជាសះស្បើយ បើមិនបានជួយ សូមកុំប្រមាថជីវិតកូនខ្ញុំ ទោះកូនគ្មានឪពុក ក៏ម្តាយម្នាក់នេះស៊ូៗសម្រាប់កូនៗលុះជីវិតក្ស័យ»។

តាមរយៈនេះក៏មានការជូនពរពីសំណាក់អ្នកគាំទ្រឲ្យកូនប្រុសអ្នកនាង សំប៉ូ លីដា ឆាប់បានជាសះស្បើយពីជំងឺ ខណៈខ្លះទៀតបានសួរនាំដែរថា តើកូនប្រុស សំប៉ូ លីដា ជួបបញ្ហាអ្វីបានជាបែបនេះ?។

ជុំវិញរឿងរ៉ាវនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ មិនទាន់អាចទំនាក់ទំនង ដើម្បីសូមការសួរនាំបន្ថែមពីអ្នកនាង សំប៉ូ លីដា បាននៅឡើយទេ។ ដោយឡែកក៏មានការជូនពរដែរថា មីងសូមជូនពរឲ្យក្មួយ ស្រស់ ត្រូវជាកូនប្រុសច្បងរបស់អ្នកបង សំប៉ូ លីដា ឆាប់ជាសះស្បើយពីរបួសដ៏ធ្ងន់នេះ មិនគួរសោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


