ជីវិតកម្សាន្ដ
រៀបការជិត ៦ ឆ្នាំ សុគន្ធ នីសា មិនទាន់សម្រេចបំណងសំខាន់មួយដល់ស្វាមី
គិតមកដល់ពេលនេះតារាចម្រៀងចាស់វស្សាអ្នកនាង សុគន្ធ នីសា និងស្វាមី ចៅ សម្បត្តិ បានរៀប អាពាហ៍ពិពាហ៍មានរយៈពេលជិត ៦ ឆ្នាំ មកហើយ។ តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគន្ធ នីសា ក៏ត្រូវបានគេដឹងថា នាងមានវ័យកាន់តែច្រើនហើយ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ថែមទៀតនោះ ថ្វីត្បិត នីសា ឆ្លងវ័យចូលជិត ៤០ ឆ្នាំ ទៅហើយ តែតារារូបនេះនៅតែរក្សាបានការគាំទ្រ។

ការរក្សាបាននូវប្រជាប្រិយភាព ការគាំទ្រ និងរូបសម្ផស្សនេះ ក៏ព្រោះតែស្រីស្រស់ សុគន្ធ នីសា គឺជាតារាចម្រៀងខ្មែរមួយរូបមានសមត្ថភាពច្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ផងដែរ។ គេកត់សម្គាល់ថា បើទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្តី តែសម្រស់ នីសា នៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងសម្រាប់ក្រសែភ្នែកអ្នកគាំទ្រ។

យ៉ាងណាស្របពេលតារាចម្រៀង សុគន្ធ នីសា ឈានដល់វ័យជិតចូល ៤០ ឆ្នាំនេះដែរ ក៏មានចម្ងល់មួយចំនួនពីអ្នកគាំទ្រ និងមហាជនដែរថា ហេតុអ្វីរហូតមកដល់ពេលនេះ នីសា នៅតែមិនទាន់មានដំណឹងល្អក្នុងការយកកូនសម្រាប់ផ្គាប់ចិត្តស្វាមីដូចតារាស្រីឯទៀតដែលពួកគេរៀបការរួច សុទ្ធមានកូនគ្រប់ៗគ្នា។ តើដល់ពេលណាទៀតទើបនាងសម្រេចបំណងមួយនេះដល់ស្វាមី?។

ជាចម្លើយមិនទាន់ត្រូវបានបង្ហាញឲ្យដឹងពីសាមីខ្លួនទេ ខណៈពេលនេះនាងកំពុងមានការមមាញឹកចេញច្រៀងតាមឆាកប្រគំតន្ត្រីនានានៅតាមបណ្តាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ ដោយសាររឿងនេះទើបមានមតិយល់ថា ប្រហែល នីសា ទុកពេលដើម្បីកើបលុយមួយសន្ទុះទៀតសិន។

សូមជម្រាបដែរថា តារាចម្រៀងស្រី សុគន្ធ នីសា បានចូលរោងការជាមួយស្វាមីដែលជាអាណិកជនខ្មែរ-អាមេរិកឈ្មោះ ចៅ សម្បត្តិ កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ដែលពិធីនេះបានប្រព្រឹត្តឡើងនៅសណ្ឋាគារលំដាប់ផ្កាយ ៥ (សូហ្វីតែលភ្នំពេញ) ដោយបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ពិសេសអ្នកសិល្បៈចូលរួមផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


