ជីវិតកម្សាន្ដ
ផលិតកម្មថោនចេញលិខិតសុំទោសពលរដ្ឋឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា
ភ្នំពេញ ៖ បន្ទាប់ពីមានកំហុសឆ្គងដោយអចេតនា និងខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហេសកាន់ ទង់ជាតិបញ្ច្រាស់ក្នុងកម្មវិធី«បើកកីឡាស៊ីហ្គេ មលើកទី៣២»នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ផលិតកម្មថោនចេញលិខិតសុំទោសជាសាធារណ:ជូនចំពោះពលរដ្ឋ ឥណ្ឌូនេស៊ី វៀតណាម និង មីយ៉ាន់ម៉ា។

បើយោងតាមលិខិតសុំទោសរបស់ផលិតកម្មថោនបានបញ្ជាក់ថា «សូមគោរពជូនពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា(ភូមា)ផលិតកម្មទីក្រុងភាពយន្ត សុំធ្វើការសុំទោសជាសាធារណៈនិងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហែស កាន់ទង់ជាតិបញ្រ្ចាស់ក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣» ។
ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថា ក្រុមការងារបានកាន់ទង់ជាតិនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា(ភូមា)បញ្រ្ចាស់ដោយអចេតនាជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។
លិខិតសុំទោសបានលើកឡើងទៀតថា ផលិតកម្មទីក្រុងភាពយន្តសូមធ្វើការសុំទោសជាសាធារណៈ និងសុំក្តីអនុគ្រោះបំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
លិខិតបន្តថា ជាថ្មីម្តងទៀតផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច នឹងធ្វើលិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ