ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថា Kim Bum និង Oh Yeon Seo សំងំសាងស្នេហ៍ម្ដងទៀត ក្រោយបែកគ្នា ៤ ឆ្នាំ
តារាសម្ដែង Kim Bum និង Oh Yeon Seo ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា ពួកគេកំពុងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាម្តងទៀត បន្ទាប់ពីបែកគ្នាអស់រយៈពេល ៤ ឆ្នាំ។
លើសពីនេះមានពាក្យចចាមអារ៉ាមទៀតថា Oh Yeon Seo បានដឹកជញ្ជូនអាហារឲ្យតួប្រុសក្នុងរឿង ‘Tale Of The Nine Tailed 1938’ រដូវកាលទី 2 ដល់ទីតាំងតែម្ដង។ ហើយចាប់តាំងពីពេលនោះមក ក៏លេចឮថាពួកគេកំពុងផ្ដើមទំនាក់ទំនងរវាងគ្នាឡើងវិញកាន់តែល្បីសុះសាយជាងមុន។

ត្រលប់មកវិញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨ មានពាក្យចចាមអារ៉ាមថា Kim Bum និង Oh Yeon Seo បានចាប់ណាត់ជួបគ្នានៅភោជនីយដ្ឋានមួយក្នុង Cheondamdong ក្រោយមក ម្ចាស់ផលិតកម្មទាំងពីរក៏បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេភ្លាមៗផងដែរ។ ជិតមួយឆ្នាំក្រោយមក Kim Bum បានប្រកាសថា បែកគ្នាជាមួយ Oh Yeon Seo ពេលនៅពេលលោកបញ្ចប់ក្នុងជួរកងទ័ព ហេតុផលដែលបានផ្តល់ឲ្យគឺថាអ្នកទាំងពីរចង់ផ្តោតលើអាជីពរបស់ពួកគេរៀងៗខ្លួន។
ពេលនេះបន្ទាប់ពីបែកគ្នាអស់រយៈពេល ៤ ឆ្នាំមក ទាំង Kim Bum និង Oh Yeon Seo មានអាជីពការងារដ៏មានស្ថេរភាពនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ដូច្នេះអ្នកគាំទ្រសង្ឃឹមថាអ្នកទាំងពីរនឹងត្រលប់មកជាមួយគ្នាម្តងទៀតជាក់ជាមិនខានទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សរុបឯតទគ្គកម្មពិភពលោកទាំង ៦ របស់ Lisa បំបែកច្រើនជាងគេក្នុងវិស័យ K-pop
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


