ជីវិតកម្សាន្ដ
មិត្តស្រី Ronaldo បំពានច្បាប់អារ៉ាប៊ីសាអូឌីតម្ដងទៀត ក្រោយបង្អួតរាងស្រើបស្រាលជាសាធារណៈ
មិត្តស្រីរបស់ខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo គឺតារាម៉ូដែល Georgina Rodriguez បានបង្កបញ្ហាម្ដងទៀត ក្រោយនាងទើបតែបង្អួតរាងសិចស៊ីនិងស្រើបស្រាលខ្លាំង លើបណ្ដាញអ៊ិនធើណេត។

តារាម៉ូដែលវ័យ២៩ ឆ្នាំដែលធ្វើដំណើរទៅរស់នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំបានផ្លាស់ទៅលេងបាល់ទាត់ជាមួយក្លឹប Al Nasser ដែលជាភ្នាក់ងារថ្មីនៅក្នុងសមរភូមិ Pro League អារ៉ាប៊ីសាអូឌីត នៅចុងឆ្នាំមុន។
យ៉ាងណាមិញ ទង្វើចុងក្រោយរបស់នាងស្លៀកប៊ីគីនីតូចបង្អួតរាងនៅមាត់អាង បានបង្កឲ្យមានការជជែកគ្នាថាមិនសមរម្យសោះ។ មុនពេលបង្ហោះរូបនេះលើ Instagram មនុស្សមួយចំនួនមិនពេញចិត្តលើនាងស្រាប់តែហើយ។ ព្រោះកន្លងមកនាងតែងតែបំពានច្បាប់ក្នុងប្រទេស ហើយការធ្វើដូច្នេះ គឺជាការរំលោភច្បាប់អារ៉ាប៊ីសាអូឌីត ដ៏តឹងរ៉ឹងក្នុងសាសនាផងដែរ។
ជាមួយគ្នានោះដែរ អ្នកគាំទ្រខ្លះបានបញ្ចេញសារវាយប្រហារនាងថា “វាឈ្លើយណាស់”, “នេះគឺជាអារ៉ាប៊ីសាអូឌីត។ ហើយអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេស” និង “អ្នកគួរតែសុំទោសចំពោះអល់ឡោះ” ខណៈដែលអ្នកខ្លះបានការពារនាងថា នេះជារឿងផ្ទាល់ខ្លួនហើយមិនអាក្រាតតាមរបៀបណាមួយឡើយ។
ទោះជាយ៉ាងនេះក្តី លោក James Dorsey អ្នកជំនាញខាងច្បាប់មជ្ឈិមបូព៌ា បានប្រាប់កាសែត Daily Star របស់អង់គ្លេសថា ជាគោលការណ៍កូដសំលៀកបំពាក់ គឺជាការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ។ ការស្លៀកប៊ីគីនីត្រូវបានគេចាត់ទុកថាមិនសមរម្យ។ ប៉ុន្តែកូដសំលៀកបំពាក់បានបន្តវិវឌ្ឍចាប់តាំងពីលោក Mohammed bin Salman ឡើងកាន់តំណែងមកម្ល៉េះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្ពុជានៅមានមេដាយមាសច្រើនគ្រឿងត្រូវប្រជែងថ្ងៃចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


