ជីវិតកម្សាន្ដ
តារាស្រីលំដាប់ពិភពលោក ៦ រូប មិនព្រមសម្រកទម្ងន់ ទោះរងពាក្យរិះគន់
អ្នកគាំទ្រភាគច្រើនតែងរំពឹងថានិមិត្តរូបរបស់ពួកគេជាមនុស្សស្អាតឥតទាស់ ចំណែកអ្នកមិនចូលចិត្តវិញតែងរកចំណុចរិះគន់មិនចេះចប់មិនចេះហើយ ។ ប៉ុន្តែតារាស្រីទាំង ៦ រូបនេះមិនខ្វល់រឿងរូបរាងកាយឡើយទោះរងការរិះគន់យ៉ាងណាក៏ដោយ ៖
១. Gigi Hadid
នាងធ្លាប់ចែករំលែកក្នុងបណ្ដាញសង្គម Instagram កាលពីឆ្នាំ ២០១៥ ថា “ទេ! ខ្ញុំគ្មានរាងកាយដូចតារាម៉ូដែលផ្សេងឡើយ ខ្ញុំមានសុដន់ សាច់ដុំក្បាលពោះ គូថ ភ្លៅ ប៉ុន្តែខ្ញុំមិនសូមនូវការយកចិត្តទុកដាក់ជាពិសេសទេ ការរិះគន់របស់អ្នកមិនបានធ្វើឲ្យខ្ញុំចង់ប្ដូររាងកាយទាល់តែសោះ បើខ្ញុំមិនស្អាតមិនមែនមានការងារដូចរាល់ថ្ងៃនេះទេ” សូមបញ្ជាក់ដែរថា Gigi ជាកំពូលតារាម៉ូដែលលំដាប់ពិភពលោកជាយូរមកហើយ ។

២. Pink
ក្នុងឆ្នាំ ២០១៥ Pink បានផុសក្នុង twitter ថា “ខ្ញុំសុខសប្បាយ និងមានសុខភាពល្អ រាងកាយដ៏រឹងមាំរបស់ខ្ញុំកំពុងសម្រាក អរគុណសម្រាប់ការយកចិត្តទុកដាក់ ។ ស្រលាញ់នំឈីស ។”

៣. Jennifer Lopez
អ្នកស្រីបានប្រាប់ InStyle ថា “គេឲ្យខ្ញុំសម្រកទម្ងន់ខ្លះ ឬ ធ្វើនេះធ្វើនោះរហូតដល់ខ្ញុំគិតថា នេះគឺជាខ្ញុំ ខ្ញុំមានរាងបែបនេះ គ្រប់គ្នាដែលខ្ញុំធំឡើងជាមួយសុទ្ធតែមានរូបរាងបែបនឹង ហើយពួកគេស្រស់ស្អាតសម្រាប់ខ្ញុំ ខ្ញុំអត់មានឃើញអ្វីខុសឆ្គងផង” ។

៤. Adele
បន្ទាប់ពីរងការរិះគន់នៅលើ Youtube នាងបានប្រាប់ The Guardian កាលពីឆ្នាំ ២០០៧ ថា “ខ្ញុំនឹងសម្រកទម្ងន់ បើវាប៉ះពាល់សុខភាពឬជីវិតផ្លូវភេទរបស់ខ្ញុំ ហើយវាអត់ប៉ះពាល់ទេ” ។ ទោះពេលនេះនាងសម្រេចចិត្តសម្រកទម្ងន់មែន តែជាការផ្គាប់ចិត្តខ្លួនឯងប៉ុណ្ណោះ ។

៥. Rihanna
Rihanna ប្រាប់ The Cut ក្នុងឆ្នាំ ២០១៧ ថា “ខ្ញុំពេញចិត្តនឹងការប្រែប្រួលនៃរាងកាយដែលពេលខ្លះស្លៀកពាក់រឹបត្រូវ ពេលខ្លះត្រូវការសំលៀកបំពាក់រលុង” អ្នកស្រីបន្ត “ខ្ញុំច្រើនយកចិត្តទុកដាក់ពេលទៅជ្រើសរើសខោអាវស្លៀកព្រឹកឡើង” ។

៦. Meghan Trainor
Meghan និយាយថា “មិនដែរមាននរណាបញ្ជាឲ្យខ្ញុំសម្រកទម្ងន់ទេ ពេលខ្លះគេឲ្យស្លៀកខោអាវតូចៗ ខ្ញុំក៏សួរវិញថាជារបស់កូនក្មេងឬ? ខ្ញុំហាត់ប្រាណដើម្បីឲ្យសួតដំណើរការ ខ្ញុំសប្បាយចិត្តនឹងរូបរាងរបស់ខ្ញុំពិតប្រាកដ” ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិ ៦ រូប មានក្លិនអាក្រក់ចេញពីមាត់ និងរាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


