ជីវិតកម្សាន្ដ
HYBE និង YG ឆ្លើយហីៗ ជុំវិញពាក្យចចាមអារ៉ាមណាត់ជួបរវាង Jennie និង V
អ្នកនាំពាក្យផលិតកម្ម HYBE និង YG Entertainment បានចេញមុខឆ្លើយតបទៅនឹងវីដេអូ និងរូបថតអំពីទំនាក់ទំនងស្នេហារវាង V សមាជិក BTS និង Jennie សមាជិក BLACKPINK ប៉ុន្តែអ្នកគាំទ្រនៅតែមិនអស់មន្ទិលសង្ស័យ។

កាលពីថ្ងៃទី១៧ ខែឧសភា វីដេអូបណ្ដើរគ្នារវាង Jennie និង V នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ត្រូវបានចែករំលែកយ៉ាងផុសផុល ស្របពេលដែលពាក្យចចាមអារ៉ាមណាត់ជួបរបស់តារាទាំងពីររូបក៏ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណិតផងដែរ។

បន្ទាប់ពីព័ត៌មានបានចែកចាយភ្លាមៗ ផលិតកម្ម HYBE និង YG Entertainment ហាក់ដូចជាមិនអើពើនឹងបកស្រាយនោះទេ ទើបតែថ្ងៃទី១៨ ខែឧសភា ទីភ្នាក់ងារផលិតកម្មទាំងពីរបានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងពាក្យចចាមអារ៉ាមទាំងនោះ ទាំងអ្នកគាំទ្រមិនទាន់អស់ចម្ងល់។

តាមរយៈសេចក្ដីថ្លែងការណ៍ផ្លូវការមួយ ក្រុមហ៊ុនទាំងពីរលើកឡើងដូចគ្នាថា “យើងមិនច្បាស់ឡើយអំពីរឿងនេះ ដោយសារវាទាក់ទងនឹងជីវិតឯកជនរបស់សិល្បករយើង” ហើយផលិតកម្មក៏មិនបានចេញសេចក្តីថ្លែងការណ៍បន្ថែមអ្វីទៀតនោះដែរ។ សេចក្ដីថ្លែងការណ៍នេះ មិនទាន់ធ្វើឱ្យអ្នកគាំទ្រអស់ចិត្តឆ្ងល់ឡើយ ខណៈប្រិយមិត្តមួយចំនួនយល់ថា ពាក្យចចាមអារ៉ាមរវាង Jennie និង V ទំនងជាការពិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយឃ្លិប V និង Jennie ដើរចាប់ដៃគ្នាយ៉ាងផ្អែមល្ហែមនៅប៉ារីស
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


