ជីវិតកម្សាន្ដ
សាន កុសុមៈ បញ្ចេញសារដ៏មានអត្ថន័យ ក្រោយចូលរួមកម្មវិធីដ៏អស្ចារ្យ អាស៊ានប៉ារ៉ាហ្គេម
ជាការពិតកញ្ញា សាន កុសុមៈ គឺជាម្ចាស់ជ័យលាភីក្នុងកម្មវិធី «ធីតាឯកសង្ក្រាន្ត» កាលពីឆ្នាំ ២០២១។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា សាន កុសុមៈ ក៏ជាតារាសម្ដែងស្រីម្នាក់ដែលកំពុងតែមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាទៀងផង។

ដោយឡែកថ្មីៗនេះ តារាសម្ដែង សាន កុសុមៈ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីដ៏អស្ចារ្យ នៃការបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរាត្រីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣។ តាមរយៈនេះដែរ កញ្ញា សាន កុសុមៈ ក៏បានបង្ហាញពីមោទនភាព និងក្តីរំភើបខ្លាំង ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAM ES 2023 ដ៏អស្ចារ្យ នៅប្រទេសកម្ពុជា។

ស្រីស្អាត សាន កុសុមៈ បានបង្ហោះរូបភាពដោយអមនឹងខ្លឹមសារដូច្នេះថា «២-៣ សន្លឹកនេះ គឺមានន័យណាស់ សំឡេង នៃការគាំទ្ររបស់បងប្អូនសម្រាប់ប្រទេសកម្ពុជា នៅដក់ជាប់ក្នុងដួងចិត្តខ្ញុំជានិច្ច រំភើបមិនអាចកាត់ថ្លៃបាន»។ ក្រោយបង្ហោះរូបថត និងរូបភាពទាំងនោះហើយឃើញថា នាងពិតជាទទួលបានការកោតសរសើរពីសំណាក់មហាជនលើរូបសម្រស់ពិតជាស្រស់ស្អាតលេចធ្លោខ្លាំង។

កត់សម្គាល់ដែរថា នៅពីក្រោយភាពល្បីល្បាញរបស់តារាសម្ដែង សាន កុសុមៈ ត្រូវបានមហាជនដឹងថា កញ្ញាមានសមត្ថភាពចំណេះដឹងជ្រៅជ្រះ រួមទាំងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិថែមទៀតផង។ លើសពីនេះទៅទៀត កញ្ញា សាន កុសុមៈ ក៏ជាតារាស្រីម្នាក់ដែលមានអត្តចរិតរួសរាយរាក់ទាក់ទន់ភ្លន់គួរឲ្យស្រលាញ់តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


