Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងថៃ Bella តែងខ្លួនជាតួជប៉ុន ដល់ថ្នាក់ផ្អើលអ្នកគាំទ្របញ្ចេញមតិ

បានផុស

នៅ

តារាសម្ដែង​ស្រី​ថៃកាត់​អង់គ្លេស Bella Ranee បច្ចុប្បន្ន​នេះ​កំពុង​តែ​ឡើង​កូដ​ខ្លាំងលើអាជីពការងាររបស់នាងក្នុងវិថីសិល្បៈ។ លើសពីនេះ ការងារផ្សាយពាណិជ្ជកម្មរបស់នាង​ធ្វើបទ​បង្ហាញ​នៅ​តែបន្តមិនឈប់ឈរ ដែល​ត្រូវ​គេ​ហៅថាជាឆ្នាំមាសមួយទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ កាលពីពេល​ថ្មីៗនេះនៅលើ Instagram របស់ Bella បានធ្វើឲ្យ​អ្នកគាំទ្រភ្ញាក់ផ្អើលមិន​តិច​ទេ​ ជាមួយ​រូបរាង​ថ្មី​គួរ​ឲ្យស្រលាញ់ដោយនាងបានតុបតែងខ្លួន​តាម​ស្ទីលស្រី​ជប៉ុន នៃឈុតសំពត់ខ្លីសក់ពណ៌ស្វាយក្នុងឥរិយាបទទាំងអង្គុយនិងឈរបង្ហាញដៃពីរ។

ទន្ទឹមគ្នានោះអ្នកគាំទ្រជាច្រើន ក្រោយបានឃើញរូបភាពច្រើនសន្លឹករបស់នាងគ្រប់ៗគ្នាសម្រុកចូលទៅបញ្ចេញមតិនិងចុច like ភ្លាមៗ។ ក្នុងនោះដែរ រូបរាងថ្មីស្រឡាងរបស់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” មកលើកនេះពិតជា Cute ណាស់ និងក្មេងជាងវ័យថែមទៀតដោយម្នាក់ៗថានាងកាន់តែស្អាតខ្លាំងទោះក្នុងឈុតមួយណាក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី ៣ ដួង មិនខ្វល់ពីការតិះដៀលធាត់ឬស្គម រស់នៅពេញចិត្តនឹងរូបរាងខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម