ជីវិតកម្សាន្ដ
Kylie Jenner ពោលស្ដាយក្រោយ មិនគួរកែដើមទ្រូង កាលអាយុ ១៩ឆ្នាំ
កំពូលអ្នកជំនួញវ័យក្មេង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ Kylie Jenner ដែលពេលនេះមានកូនពីរនាក់ទៅហើយ ស្រាប់ចេញមុខមកទម្លាយអារម្មណ៍ពិតប្រាប់ទស្សនិកជនថា ខ្លួនមិនគួវះកាត់ពង្រីកដើមទ្រូងទាល់តែសោះ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ មហាសេដ្ឋីនីវ័យ ២៥ឆ្នាំ Kylie Jenner ពោលពាក្យស្ដាយក្រោយ មិនសមណាលង់ខ្លួនកែដើមទ្រូង កាលអាយុ ១៩ឆ្នាំ ដែលនាងហាក់កំពុងបង្ហាញអារម្មណ៍ថា នាងពិតជាខកចិត្តនឹងខ្លួនឯងបំផុត។

នៅក្នុងបទសម្ភាសន៍ Kylie សារភាពឥតលាក់ ធ្លាប់កែកុនដើមទ្រូង មុនពេលសម្រាលកូនស្រីច្បង ដោយនាងបាននិយាយថា “ខ្ញុំបានធ្វើសុដន់របស់ខ្ញុំ មុនពេលមាន Stormi ហើយក្នុងរយៈពេល ៦ខែនៃការពពោះ Stormi ខ្ញុំបានជាសះស្បើយពីការវះកាត់” ។

មូលហេតុដែលសេដ្ឋីនីរូបនេះវះកាត់ដើមទ្រូង មិនខុសអីពីមនុស្សស្រីទូទៅមួយចំនួនឡើយ គឺដោយសារនាងយល់ថាដើមទ្រូងពីធម្មជាតិពុំមានភាពស្រស់ស្អាតគ្រប់គ្រាន់។ យ៉ាងណាមិញកន្លងទៅ ៦ឆ្នាំ Kylie ស្រាប់តែនិយាយថា នាងខូចចិត្តដែលកាលណោះសម្រេចកែដើមទ្រូង ហើយនាងពិតជាមិនចង់ធ្វើការវះកាត់កែសម្ផស្ស នៅវ័យក្មេងបែបនេះឡើយ។
ក្រៅពីវះកាត់ដើមទ្រូង ម្ចាស់ប្រាក់ពាន់លានដុល្លាររូបនេះក៏បានវះកាត់កែកុនផ្ទៃមុខរបស់នាងផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រៅពីសិល្បៈ Kwan ជាម្ចាស់ជំនួញដ៏ជោគជ័យមួយរូប
ចុចអាន៖ ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៧ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


