KPT+
ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង
ជាតារាបង្ហាញម៉ូដ និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics នាង Kylie Jenner មានប្រវត្តិជីវិត និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកគាំទ្រមិនធ្លាប់ដឹងឡើយ។ តាមពិតឈ្មោះពេញរបស់តារាស្រីរូបនេះគឺ Kylie Kristen Jenner នាងកើតថ្ងៃទី ១០ ខែសីហា ក្នុងឆ្នាំ ១៩៩៧ នៅរដ្ឋឡូសអេនជឺឡេស សហរដ្ឋអាមេរិក។

កាលពីនៅរៀន នាងនិងបងស្រី Kim Kardashian ជា Cheer Leader ប្រចាំសាលា ប៉ុន្តែនាងក៏ជាសិស្សស្រីម្នាក់ដែលត្រូវមិត្តភក្តិ Bully ផងដែរ។ ដូច្នេះហើយតាំងពីឈានជើងចេញវិទ្យាល័យ Kylie មិនដែលទៅលេងសាលាម្ដងណាឡើយ។

ត្បិតតែ Kylie ជាកូនពៅនៃគ្រួសារត្រកូល Kardashian-Jenner ប៉ុន្តែបច្ចប្បន្ន នាងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៧០០លាន-១ពាន់លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីនីវ័យក្មេងបំផុតលើលោក ត្រឹមវ័យ ២១ឆ្នាំ។ នេះបើតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbes កាលពីឆ្នាំ ២០១៩។

ទស្សនាវដ្ដី Forbes ក៏បានចុះផ្សាយបន្ថែមដែរថា Kylie Kristen Jenner ជាបុគ្គលមានឥទ្ធិពលនៅលើលោក ៣ឆ្នាំជាប់ៗគ្នាគឺឆ្នាំ ២០១៩, ២០២០ និង ២០២១។ ខណៈដែលតារាស្រីរូបនេះ បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីវ័យ ៩ឆ្នាំ និងទទួលបានប្រជាប្រិយភាពពេញពិភពលោក ផ្ទុយទៅវិញនាងធ្លាប់អះអាងថាខ្លួនមិនចង់ល្បីនោះទេ។ យ៉ាងណាក្ដី នាងតែងបង្ហាញខ្លួនជាម៉ូឌែលឱ្យប្រេនមួយចំនួន និងលេចមុខភាគច្រើនក្នុង MV ចម្រៀង។
ខាងក្រោមជាការពិតមួយចំនួនទៀត ដែលហ្វេនប្រហែលមិនធ្លាប់ដឹងពីអ្នកជំនួញវ័យក្មេងរូបនេះ៖
១. Kylie Jenner ជាមហាសេដ្ឋីស្រីដែលបង្កើតទ្រព្យសម្បត្តិដោយដៃខ្លួនឯង ក្មេងជាងគេបំផុតនៅលើពិភពលោក ដោយសារជោគេជ័យលើផលិតផលគ្រឿងសំអាង។

២. សហគ្រិនស្រ្តីរូបនេះ រកចំណូលបានច្រើនជាង ១លានដុល្លារក្នុងមួយថ្ងៃ ដែលវាច្រើនជាងប្រាក់ចំណូលប្រជាជនអាមេរិកគិតជាមធ្យមក្នុងមួយឆ្នាំរហូតដល់ ២០ដង។
៣. នាងមានផ្ទះផ្ទាល់ខ្លួន ត្រឹមវ័យ ១៧ ឆ្នាំ ដែលវាមានតម្លៃ ១.២លានដុល្លារអាមេរិក។ បច្ចុប្បន្ន Kylie មានភូមគ្រឹះចំនួន ៥កន្លែង ខណៈតម្លៃសរុបប្រមាណ ៣៥លានដុល្លារអាមេរិក។

៤. មុនចេញក្រៅម្ដងៗ Kylie ចំណាយពេលយ៉ាងហោច ២ម៉ោងដើម្បីតុបតែងខ្លួន។
៥. Kylie ជាមនុស្សស្អប់នំខេកសូកូឡា ប៉ុន្តែនាងចូលចិត្តញ៉ាំសូកូឡា។
៦. Kylie មានកូនស្រីម្នាក់ឈ្មោះ Stormi ហើយនាងមិនដែលបង្ហាញតម្រុយអ្វីឡើយនៅលើបណ្តាញសង្គម ពេលកំពុងពពោះ រហូតដល់នាងសម្រាល ទើបបង្ហាញទាំងអត្តសញ្ញាណឪពុករបស់កូនស្រីនាង។

៧. ក្នុងវ័យ ១៤ឆ្នាំ កំលុងឆ្នាំ ២០១១ នាងធ្លាប់ណាត់ជាមួយតារាចម្រៀងលោក Cody Simpson ដែលជាអតីតមិត្តប្រុសរបស់តារាចម្រៀង Miley Cyrus។
៨. Kylie មានស្នាមមួយនៅភ្លៅខាងឆ្វេង ដែលជាសំណល់ពីការមុតនឹងវត្ថុស្រួចពេលលេងបិទពួន កាលអាយុ ៥ឆ្នាំ។ ប៉ុន្តែនាងមិនធ្លាប់ចង់បំបាត់ស្នាមនោះចោលទេ ហើយគ្រប់គ្នាអាចឃើញស្នាមនោះ ពេលនាងស្លៀកខ្លី។
៩. Kylie មានបងប្អូនទាំងអស់ ១០នាក់ ដោយនាងគឺជាកូនពៅក្នុងគ្រួសារ។ ប៉ុន្តែបងប្អូនបង្កើតដែលមានទាំងឪពុកនិងម្តាយរួមគ្នាមានតែជាមួយ Kendall Jenner ប៉ុណ្ណោះ។

១០. មិត្តប្រុសរបស់ Kylie គឺតារារ៉េប Travis Scott មានវ័យ ២៤ឆ្នាំ។ សព្វថ្ងៃប្តីប្រពន្ធមិនទាន់ចូលរោងការមួយគូនេះ មានកូនស្រីអាយុ ៣ ឆ្នាំម្នាក់ឈ្មោះ Stormi Webster ហើយ Kylie ក៏កំពុងពពោះកូនម្នាក់ទៀត ជិតនឹងសម្រាលផងដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២
ចុចអាន៖ Kylie Janner ក្លាយជាសេដ្ឋីនីវ័យក្មេងបំផុតដោយរបៀបណា?
ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីវ័យក្មេងជាងគេទាំង ៤ រូប ដែលមានជំនួញរាប់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


