ជីវិតកម្សាន្ដ
ទើបតែអាយុ ៥ ឆ្នាំកូនស្រី Kylie Jenner ពាក់នាឡិកាតម្លៃខ្ទង់ម៉ឺនដុល្លារ
យោងទៅតាមគេហទំព័រ Page Six បានរាយការណ៍ឲ្យដឹងថា Kylie Jenner បានបង្ហោះវីដេអូដែលបង្ហាញពីនាឡិកា Rolex Day-Date របស់កូនស្រីនាង Stormi ដែលមានតម្លៃប្រហែល ៤០,០០០ ដុល្លារ ។

នៅក្នុងវីដេអូដែលបង្ហោះនោះ Kylie Jenner នាងបាននិយាយថា”ខ្ញុំមាននាឡិកា Stormi នៅទីនេះ។ តាមពិតវាជារបស់ខ្ញុំ ប៉ុន្តែខ្ញុំបានពាក់វាឲ្យនាងនៅក្នុងកម្មវិធីខួបកំណើតរបស់នាង ហើយបច្ចុប្បន្ននាឡិកានេះជារបស់ក្មេងស្រីអាយុ ៥ឆ្នាំ”។ នេះជារឿងធម្មតាព្រោះតែ Stormi កើតក្នុងគ្រួសារដ៏ល្បីមួយ ដែលមានម្តាយនិងមីងដែលជាអ្នកមានឥទ្ធិពលខ្លាំងនៅលើបណ្តាញសង្គមក៏ដូចរីករាយនឹង ជីវិតប្រចាំថ្ងៃដ៏ប្រណិត។

តាំងពីនាងកើតមក ម្តាយរបស់នាងបានទិញសំលៀកបំពាក់ និងគ្រឿងបន្លាស់ពីម៉ាកល្បីៗជាច្រើន ដូចជា Chanel និង Hermèsក៏ដូចជាស្បែកជើងរបស់ Stormi មានម៉ាក Louis Vuitton, Nike, Giuseppe Zanotti ជាដើមដែលមានតម្លែថ្លៃៗ។ ទន្ទឹងនិងនោះយោងតាមគេហទំព័រ Harper’s Bazaar កូនស្រី Kylie បានទទួលកាបូប Hermès Kelly ពណ៌ផ្កាឈូកផ្ទាល់ខ្លួនតាំងពីអាយុ ១ ឆ្នាំ នេះគឺជាអំណោយពី Kourtney Kardashian សម្រាប់បុណ្យណូអែល ។

ជាពិសេសកាលពីឆ្នាំមុន កាបូបនេះមានតម្លៃប្រហែល ៨០០០ ដុល្លារ ដែលបានធ្វើឲ្យតម្លៃរបស់វាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ រូបថតរបស់ Stormi កាន់កាបូប Nano Speedy របស់ LV (តម្លៃ ១,១៨០ ដុល្លារ) បានទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។

ដោយឡែក ក៏មានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនកោតសរសើររបស់ពួកគេចំពោះការពិត ដែលថា Kylie នាងតែងតែទិញរបស់មានតម្លៃអោយកូនស្រីក្នុងឱកាសពិសេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតខ្លះជឿថា Kylie កំពុងខ្ជះខ្ជាយលុយលើរបស់របរដែលមិនស័ក្តិសមសម្រាប់អាយុរបស់ Stormi ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ម្ដាយមហាសេដ្ឋី Elon Musk នៅតែជាកំពូលតារាម៉ូដែលប្រជែងសម្រស់ជាមួយរលកក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


