Connect with us

ជីវិតកម្សាន្ដ

មហាជននាំគ្នាចោទថា ស្វាមី Coco Lee ជា ឃាតក

បានផុស

នៅ

ស្វាមី​របស់​តារា​ល្បី​ហុងកុង Coco Lee ស្នើសុំឲ្យមានការស្វែងរកមូលហេតុនៃការស្លាប់របស់នាង ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមដែលថាលោកជា “ឃាតក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១ ខែសីហា អ្នកគាំទ្រជាច្រើនបានប្រមូលផ្ដុំគ្នានៅពិធីបូជាសពរបស់ Coco Lee ហើយហៅលោក Bruce Rockowitz ដែលជាស្វាមីអ្នកស្រីថាជាឃាតក ។

ទោះមន្ទីរពេទ្យ Queen Mary បានបញ្ជាក់ប្រាប់ Bruce Rockowitz និងគ្រួសារអ្នកស្រី Lee អំពីមូលហេតុនៃការស្លាប់រួចក៏ដោយ ប៉ុន្តែពាក្យចចាមអារ៉ាមអំពីឃាតកម្មនៅតែរីករាលដាល ជាពិសេសនៅក្នុងប្រទេសចិន ។

Lee បានស្លាប់នៅថ្ងៃទី៥ ខែកក្កដាក្នុងមន្ទីរពេទ្យ Queen Mary នៃទីក្រុង Pok Fu Lam បន្ទាប់ពីនាងព្យាយាមធ្វើអត្តឃាតនៅថ្ងៃទី២ ខែកក្កដា ។ ក្រុមគ្រួសារកំពុងរង់ចាំរបាយការណ៍ធ្វើកោសល្យវិច័យពេញលេញលើសាកសពអ្នកស្រី Lee ដែលអាចចំណាយពេលពី ៤ ទៅ ៦ខែ ទើបរួចរាល់ ។

មេធាវី Albert Luk Wai-hung បាននិយាយថា រឿងធ្វើអត្តឃាតគ្មានអ្វីគួរឲ្យសង្ស័យនោះទេ លុះត្រាតែមានកំហុសផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ ។

ត្រឡប់ទៅដឹងពីលោក Rockowitz ស្វាមី Coco វិញ លោកមានវ័យ ៦៤ ឆ្នាំ ហើយបានទាក់ទងនឹងអ្នកស្រីអស់រយៈពេល ២០ ឆ្នាំ ។ ជាការពិតណាស់ អ្នកទាំងពីរគ្មានកូនទេ ទោះបីរៀបការតាំងពីឆ្នាំ ២០១១ ក៏ដោយ ។ ម្យ៉ាងវិញទៀត Rockowitz ក៏បានហោះត្រឡប់ពីអាមេរិកមកជួបភរិយាជាលើកចុងក្រោយនៅថ្ងៃទី៥ ខែសីហា ក្នុងមន្ទីរពេទ្យដែរ ។

គួរលម្អិតថា Rockowitz ផ្លាស់មកទីក្រុងហុងកុងក្នុងឆ្នាំ ១៩៧៩ នៅពេលគាត់មានអាយុ ២០ ឆ្នាំ ហើយធ្វើជាកីឡាករវាយកូនបាល់ បន្ទាប់មកគាត់បានក្លាយជាមហាសេដ្ឋីក្នុងឆ្នាំ ២០០០ ។ លើសពីនេះ Rockowitz ក៏ជាសហស្ថាបនិកនៃខ្សែសង្វាក់សុខភាព Pure Group និងជានាយកក្រុមហ៊ុនប្រឹក្សាបច្ចេកវិទ្យា Step Digital Group ផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ bangkokpost

ចុចអាន៖ បញ្ហា ២ នេះ អាចជាហេតុផលជំរុញឲ្យ Coco Lee ធ្វើអត្តឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម