ជីវិតកម្សាន្ដ
តាមពិតមុនស្លាប់ Coco Lee កើតជំងឺមហារីកសុដន់ ៦ខែហើយ
តារាចម្រៀងប៉ុបជនជាតិអាមេរិកដើមកំណើតចិន អ្នកស្រី Coco Lee មុនពេលស្លាប់បានប្រយុទ្ធនឹងជំងឺមហារីកសុដន់យ៉ាងសម្ងាត់ អស់រយៈពេល ៦ខែ ដោយមិនបានបង្ហើបប្រាប់ម្ដាយ ឬអ្នកគាំទ្ររបស់នាងឡើយ។ បញ្ហានេះត្រូវគេសង្ស័យថា អាចមូលហេតុមួយដែលនាំឱ្យអតីតតារាចម្រៀងរូបនេះរងសម្ពាធ រហូតដល់ធ្វើអត្តឃាត។

តាមរយៈការបង្ហោះសារនៅលើគណនី Instagram របស់ផលិតករតន្ត្រី Jae Chong ដែលជាមិត្តភក្តិ Coco Lee បានបង្ហាញពីស្ថានភាពសុខភាពរបស់នាង កាលពីថ្ងៃទី៥ ខែកក្កដា ថា “ខ្ញុំចាំបានពេលដែលនាងប្រាប់ខ្ញុំអំពីជំងឺរបស់នាង កាលពីប៉ុន្មានខែមុន។ ខ្ញុំបានអង្គុយក្នុងឡាន ហើយយំមិនឈប់។ នាងទទួលរងបញ្ហាជាច្រើន រួមទាំងការប្រយុទ្ធនឹងជំងឺមហារីកដោយសម្ងាត់។ នាងខំតតាំងជាមួយវាណាស់។ នាងមិនចង់ឲ្យអ្នកគាំទ្រ និងក្រុមគ្រួសារព្រួយបារម្ភនោះទេ” ។ នៅក្នុងការបង្ហោះលោក Jae Chong បានបញ្ចប់ខ្លឹមសារថា «ខ្ញុំសូមឲ្យនាងបាននៅស្ថានសួគ៌ដែលជាកន្លែងគ្មានការឈឺចាប់តទៅទៀត» ។

យោងតាមរបាយការណ៍មួយរបស់កាសែតហុងកុង ST Headline បានឱ្យដឹងថា Coco ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកសុដន់ដំណាក់កាលដំបូង កាលពីចុងឆ្នាំមុន។ នាងបានទទួលការវះកាត់ដើម្បីយកដុំសាច់ចេញ ហើយបន្ទាប់ពីនោះនាងមិនបានទទួលការព្យាបាលដោយគីមីទេ។

តាំងពីនាងឈឺរហូតដល់វះកាត់រួច តារាស្រីវ័យ ៤៨ឆ្នាំរូបនេះ បានលាក់បាំងស្ថានភាពរបស់នាងពីម្តាយ ដោយសារមិនចង់ឱ្យគាត់ព្រួយបារម្ភ។ នាងបានត្រឹមតែប្រាប់បងស្រីពីរនាក់របស់នាងប៉ុណ្ណោះ ហើយបានប្រយុទ្ធនឹងជំងឺរបស់នាងដោយស្ងៀមស្ងាត់។ មកទល់នឹងថ្ងៃដែល Coco ស្លាប់ មិនមាននរណាបញ្ជាក់ថា ជំងឺមហារីករបស់នាងបានជាសះស្បើយឬអត់នោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បញ្ហា ២ នេះ អាចជាហេតុផលជំរុញឲ្យ Coco Lee ធ្វើអត្តឃាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


