ជីវិតកម្សាន្ដ
បញ្ហា ២ នេះ អាចជាហេតុផលជំរុញឲ្យ Coco Lee ធ្វើអត្តឃាត
តារាចម្រៀងហុងកុង Coco Lee ដែលជាអ្នកបញ្ចូលសំឡេងក្នុងរឿង Mulan របស់ក្រុមហ៊ុនស្ទូឌីយោ Disney បានបាត់បង់ជីវិតនៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បងប្អូនស្រី ២ រូបរបស់ Coco Lee គឺនាង Carol និង Nancy បានឲ្យដឹងថា មែនទែនទៅបងស្រីពួកគេធ្វើអត្តឃាតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនមកម្ល៉េះ ហើយ Coco ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្ក្រោយមកទើបដឹងថានាងស្លាប់កាលពីយប់ថ្ងៃពុធ ។

ជាក់ស្ដែងតារាស្រីខាងលើមានជំងឺបាក់ទឹកចិត្តយូរហើយ ទោះគ្រូពេទ្យខិតខំព្យាបាលយ៉ាងណាក៏មិនអាចជួយនាងបានដែរ ។
ណាមួយក្នុងខែមីនា ឆ្នាំ ២០២៣ អ្នកស្រី Coco និយាយលើ Facebook ថា នាងបានវះកាត់អាងត្រគាក និងភ្លៅបន្ទាប់ពីឈឺរបួសជើង ខណៈពេលហ្វឹកហាត់រាំកាលពីចុងឆ្នាំ ២០២២ ។ ចំណុចនេះក៏អាចជាមូលហេតុបន្ថែមដែលដាក់សម្ពាធលើជំងឺបាក់ទឹកចិត្តដែលមានស្រាប់របស់នាងដូចគ្នា ព្រោះការវះកាត់ពិតជាប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរណាស់ ។

សម្រាប់មូលហេតុទី ២ អាចបណ្ដាលមកពីបញ្ហាគ្រួសារ បន្ទាប់ពីមានពាក្យចចាមរ៉ាមលេចឮថា Coco និងស្វាមីឈ្មោះ Bruce Rockowitz អតីតនាយកប្រតិបត្តិ នៃក្រុមហ៊ុនហុងកុង Li & Fung បានបែកបាក់គ្នាតាំងពី ៣ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែអ្នកស្រីមិនដែលបកស្រាយជាសាធារណៈឡើយ ។

ត្រឡប់ទៅកាន់ប្រវត្តិរបស់ Coco Lee វិញ នាងក្លាយជាតារាចម្រៀង បន្ទាប់ពីទទួលបានជ័យលាភីលេខ ១ ក្នុងការប្រកួតប្រជែងច្រៀងប្រចាំឆ្នាំដែលធ្វើឡើងដោយ TVB និងចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ ១៩៩៤ នៅអាយុ ១៩ ឆ្នាំប៉ុណ្ណោះ ។

ទីបំផុតស្នាដៃរបស់នាងត្រូវបានរីកសុះសាយជាអន្តរជាតិដោយជោគជ័យ ហើយគេប៉ាន់ស្មានថា Coco មានទ្រព្យសម្បត្តិមិនតិចជាង ៣ លានដុល្លារនោះទេ បើគិតត្រឹមថ្ងៃគាត់បាត់បង់ជីវិត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ គ្រឿងក្នុងរបស់ Park Soo Ryun នឹងត្រូវបរិច្ចាគ ក្រោយទទួលមរណភាពក្នុងវ័យ ២៩ ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


