ជីវិតកម្សាន្ដ
តារាខ្មែរម្នាក់ទៀតប្រកាសឆន្ទៈ មិនទទួលផ្សាយពាណិជ្ជកម្មល្បែងស៊ីសង
តារាស្រីពហុជំនាញល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានសម្ដែងការហួសចិត្ត និងប្រកាសឆន្ទៈរបស់ខ្លួនថា ដាច់ខាតមិនទទួលការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធការលេងល្បែងស៊ីសងឡើយ។

ការប្រកាសរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះ បានធ្វើឡើងទាំងកណ្ដាលរាត្រី ខណៈសុខៗ ស្រាប់តែមានបុគ្គល(ល្បែងអនឡាញ) បានទំនាក់ទំនងមកនាងសួរនាំបញ្ចុះបញ្ចូលឲ្យចូលរួមផ្សព្វផ្សាយល្បែងស៊ីសង។ ជាចម្លើយរបស់អ្នកនាង ខាត់ សុឃីម គឺឆ្លើយថា No។

អ្នកនាង ខាត់ សុឃីម បានប្រកាសបង្ហាញជាសាធារណៈទាំងយប់ថា «និយាយបន្តិចចុះរឿងនេះ (ដេកៗ មានគេ call មក បងជួយផ្សាយឲ្យក្រុមហ៊ុនខ្ញុំបន្តិចមក បងយកប៉ុន្មាន?) អាហ្នឹងស្អីគេអូន?ចាសបង Game online បង!។ ហ៊ឺ…លោកអើយ ស្មានតែគេជួលភ្លេង Sorry sister បងអត់ផ្សាយទេ បងទទួលតែភ្លេង ផ្សាយឲ្យអត់យកលុយទៀត»។

មិនត្រឹមតែប៉ុណ្ណោះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបន្ថែមទៀតថា «១ នាទី ក្រោយមក ក៏ call មកប្ដីអ្នកនាងទៀត…យី….មីអូនសាហាវម្ល៉េះ ប្ដីបងក៏មិនលើកលែងដែរ?»។ ជាការពិត តាមការកត់សម្គាល់មួយរយៈចុងក្រោយនេះគេឃើញមានការរីកដុះដាលច្រើននូវប្រភេទល្បែង Game online ដែលកំពុងមានការផ្សព្វផ្សាយលើបណ្ដាញសង្គម។

សូមបញ្ជាក់ដែរថា កាលពីកន្លងមកធ្លាប់មានតារាសម្ដែងជើងចាស់ល្បីឈ្មោះ លោក សាវិន ហ្វីលីព ក៏ប្រកាសឆន្ទៈដាច់ខាតមិនទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងឡើយ។ ទង្វើនេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីសំណាក់មហាជនដែលជាគំរូដ៏ល្អសម្រាប់សង្គម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤៤ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


