ជីវិតកម្សាន្ដ
មុនទម្លាក់អាល់ប៊ុមទោល V បង្ហាញខ្លួនលើក្របទស្សនាវដ្ដី ៣ ផ្សេងគ្នា ក្នុងពេលតែមួយ
តារាចម្រៀង Kim Tae-hyung ឬ V សមាជិកក្រុមចម្រៀងបុរស BTS កំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីបង្ហាញមុខលើក្របទស្សនាវដ្តីចំនួនបីផ្សេងគ្នា ក្នុងថ្ងៃតែមួយ។ ក្រោយប្រកាសចេញអាល់ប៊ុមទោលរបស់ខ្លួន ឥទ្ធិពល V បាននិងកំពុងសាយភាយជាសកល ខណៈទស្សនាវដ្ដីល្បីៗនៅកូរ៉េជាច្រើនបានដណ្ដើមគ្នាចុះផ្សាយពីតារាប្រុសរូបនេះព្រមៗគ្នាតែម្ដង។

ទស្សនាវដ្ដីមួយក្នុងចំណោមទស្សនាវដ្ដីដែល V កំពុងបង្ហាញខ្លួនគឺ Arena Homme។ រូបភាពបីបួនសន្លឹករបស់សមាជិក BTS នៅលើទស្សនាវដ្ដីមួយនេះ កំពុងធ្វើឱ្យ ARMYs រលាយបេះដូង ព្រោះតែរូបរាងសិចស៊ី និងទាក់ទាញរបស់លោក។
ចំណែករូបថតរូបមួយចំនួនទៀតរបស់ V ត្រូវបានផ្សព្វផ្សាយនៅលើក្របទស្សនាវដ្ដី Pop Magazine ខណៈរូបទាំងនោះសុទ្ធសឹងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រឱ្យបញ្ចេញមតិផ្សេងគ្នាជាច្រើន។ ដោយឡែក ទស្សនាវដ្ដី W Korea ក៏បានចុះផ្សាយរូបភាពសិចស៊ីប៉ុន្មានសន្លឹករបស់ V ផងដែរ។ ជាមួយនឹងសក់ពណ៌ទង់ដែង ពិតជានាំឱ្យ V ប្រែសម្រស់ប្លែក ព្រមទាំងលេចធ្លោខ្លាំងទៀតផង។
ការចុះផ្សាយរបស់ទស្សនាវដ្ដីធំៗក្នុងថ្ងៃដូចគ្នាបែបនេះ គឺដោយសារតែ V ត្រៀមទម្លាក់អាល់ប៊ុមរបស់លោកក្នុងពេលឆាប់ខាងមុខ។
រូបភាព V លើកទស្សនាវដ្ដី Arena Homme



រូបភាពរបស់ V លើទស្សនាវដ្ដី Pop Magazine






រូបភាពរបស់ V លើទស្សនាវដ្ដី W Korea



ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាស្រី ៥រូប ត្រូវទស្សនិកជនពោលសរសើរលើការស្លៀកពាក់សមសួន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៤៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


