ជីវិតកម្សាន្ដ
តារាស្រី ៥រូប ត្រូវទស្សនិកជនពោលសរសើរលើការស្លៀកពាក់សមសួន
សម័យបច្ចុប្បន្នការស្លៀកពាក់សិចស៊ីតាមសង្គមស៊ីវិល័យគឺជារឿងធម្មតាទៅហើយ មិនថាតារាល្បីៗ ឬមហាជនទូទៅឡើយ។ ចំណែកការស្លៀកសម្លៀកបំពាក់ ឬឈុតបែបសុភាពរាបសា លក្ខណៈប្រពៃណី សឹងថាជារឿងកម្រ ខណៈតារាជួរមុខជាច្រើននៅស្រុកថៃ ក៏ត្រូវបានគេចាត់ទុកថាកម្រឃើញផងដែរ។ ផ្ទុយទៅវិញ តារាស្រីល្បីឈ្មោះ ៥រូប បែរជាត្រូវគេចាប់អារម្មណ៍ និងលើកសរសើរចំពោះការស្លៀកពាក់លើការចេះរៀបចំខ្លួនយ៉ាងសមសួន ចំកាលៈទេសៈ និងស្រស់ស្អាតថែមទៀតផង។
១. តារារ៉េប Lalisa

ថ្វីត្បិត Lalisa ក្លាយជាតារា Kpop លំដាប់ពិភពលោកកក្ដី ប៉ុន្តែតារារ៉េបជនជាតិថៃរូបនេះ ត្រូវប្រជាជនខ្លួន និងទស្សនិកជនអន្តរជាតិ មិនភ្លេចពោលសរសើរលើការរៀបចំខ្លួនរបស់នាង ពេលចូលរួមពិធីប្រពៃណីជាតិ និងទៅវត្តអារ៉ាមឡើយ។ ការស្លៀកសំពត់បត់វែង និងពាក់អាវបំពង់ខ្លី បានធ្វើឱ្យ Lalisa កាន់តែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនអាស៊ី ជាពិសេសនាងត្រូវគេសរសើរថា ពិតជាសក្តិសមជាកំពូលតារា មិនថាស្លៀកពាក់បែបណា នៅតែឃើញស្រស់ស្អាត លេចធ្លោជានិច្ច។
២. តារាសម្ដែង Mai Davika

ទោះបីកន្លងមក Mai Davika ឧស្សាហ៍ស្លៀកពាក់វាលសាច់ល្ហល្ហេវ ប៉ុន្តែតារាស្រីវ័យ ៣១ឆ្នាំរូបនេះ ទទួលបានមតិវិជ្ជមានជាច្រើនលើការស្លៀកសម្លៀកបំពាក់ប្រពៃណីថៃ នៅក្នុងឱកាសបុណ្យជាតិនានា។
៣. តារាសម្ដែង Yaya

តារាសម្ដែង Yaya ជាតារាស្រីលំដាប់កំពូលរបស់ប្រទេសថៃ ដែលត្រូវគេលើកសរសើរថាសក្តិសមជាតារាលំដាប់ A ខណៈសម្លៀកបំពាក់របស់នាងពេលមានបុណ្យទាន ពិតជាគួរឲ្យស្រឡាញ់ និងទាក់ទាញគ្រប់ឈុត។
៤. តារាសម្ដែង Kimmy Kimberley

Kimberley ជាតារាស្រីម្នាក់ទៀត ដែលទស្សនិកជនថៃសរសើរពេញៗមាត់ ព្រោះតែនាងតែងតែគ្រងឈុតប្រពៃណីយ៉ាងសមសួនទៅចូលរួមបុណ្យជាតិ និងទៅវត្តអារ៉ាម។ ដោយសារទម្លាប់បង្ហាញខ្លួនក្នុងឈុតប្រណៃណី នាងត្រូវចាត់ចូលជាតារាស្រីចេះស្លៀកពាក់សមសួនមួយរូបក្នុងចំណោមតារាល្បីៗនៅក្នុងប្រទេស។
៥. តារាសម្ដែង Bella

ទោះជាមិនសូវស្លៀកពាក់ប្រពៃណី ប៉ុន្តែ Bella ត្រូវគេលាន់មាត់សរសើរមិនដាច់ ដោយសារនាងតែងតែបង្ហាញខ្លួនយ៉ាងសុភាពរាបសា និងសមសួនបំផុត នៅវត្តអារ៉ាមក្នុងថ្ងៃសីល និងពិធីបុណ្យនានាតាមជំនឿព្រះពុទ្ធសាសនា។ ដោយមូលហេតុនេះ Bella បានជាប់ក្នុងបញ្ជីកំពូលតារាស្រីស្លៀកពាក់សមរម្យមួយរូប ដែលប្រជាជនថៃតែងតែនឹកដល់ពេលនិយាយពីសម្លៀកបំពាក់ជាតិ។
ប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះការរៀបចំខ្លួនរបស់តារាស្រីទាំង ៥ខាងលើ? សូមចែករំលែកជាមួយ កម្ពុជាថ្មី ផ្លឹស!
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


