ព័ត៌មានជាតិ
ក្តុកក្តួល! តារាចម្រៀងជើងចាស់ អ៊ុង សុផល្លី ស្លាប់ដោយសារគាំងបេះដូងមុននេះបន្តិច
នេះគឺជាពិតជាដំណឹងមរណទុក្ខដ៍ក្រៀម ក្រំនិងសោកសៅបំផុតសម្រាប់មិត្តភក្តិ អ្នកគាំទ្រ និងក្រុមគ្រួសារ ខណ:ដែលតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក អ៊ុង សុផល្លី បានទទួលមរភាពមុននេះបន្តិចដោយសារជំងឺគាំងបេះដូង។
បើយោងតាមការបញ្ជាក់នៅលើផេកសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា បានបង្ហោះប្រាប់ពីដំណឹងនេះថាតារាចម្រៀងលោក អ៊ុង សុផល្លី បានទទួលមរភាពហើយនៅព្រឹកនេះដោយសារខ្យល់គរនិង គាំងបេះដូង។
លោក អ៊ុង សុផល្លី គឺជាតារាចម្រៀង ដៃគូជាមួយតារាចម្រៀងអ្នកនាង មាស លក្ខិណា ហើយតែងតែច្រៀងបទពីដើមៗ ដែលបានទទួលស្គាលថាមានទឹកដមសម្លេងយ៉ាងពិរោះ ។

ប្រភពបានបន្តថាតាមការបញ្ជាក់ពីអ្នកនាង មាស លក្ខិណា បានអោយដឹងថា លោក អ៊ុង សុផល្លី គ្មានឈឺជំងឺអ្វីឡើយស្រាប់តែនៅវេលារម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០២១នេះតារាចម្រៀ ងរូបនេះត្រូវបានខ្យល់គរគាំងបេះដូងភ្លាមដោយមិ នអាចជួយសង្រ្គោះបាន។
លោកទទួលមរណៈភាពក្នុងជន្មាយុ៤៧ឆ្នាំ បច្ចុប្បន្នសពរបស់លោកត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមរយ:ដឹងនេះបានធ្វើឲ្យមហាជនបង្ហាញអារម្ម ណ៍រន្ធត់និងបានផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


