ជីវិតកម្សាន្ដ
សុខ ជំនោ រិះគន់ការនិពន្ធមួយចំនួនដែលគ្មានខ្លឹម សារឬមូលដ្ឋានទទួលស្គាល់ពីក្រសួង
ភ្នំពេញ ៖ គេសង្កេតឃើញទីផ្សារចម្រៀងបច្ចុប្បន្នកាន់តែមានការផុសផុលឡើង តាមរយៈការនិពន្ធទំនុកចម្រៀងឬបទភ្លេងជាដើម ដើម្បីដាក់ផ្សព្វផ្សាយប្រជែងយកទីផ្សារគាំទ្រដោយគ្មានឆ្លងកាត់ការត្រួត ពិនិត្យពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឡើយ។
ដោយសារកត់សម្គាល់ឃើញហេតុផលនេះហើយ ទើបកវីនិពន្ធល្បីឈ្មោះលោក សុខ ជំនោ បានចេញមុខធ្វើការរិះគន់ និង ចោទជាសំណួរសួរទៅកាន់អ្នកនិពន្ធនិងអ្នកចម្រៀងទាំងនោះវិញថាអ្នកនិពន្ធត្រូវចេះអ្វីខ្លះ? សំណួរខ្លីនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រសម្តែងការពេញចិត្តគ្រប់គ្នា។

បន្ថែមពីនេះលោក សុខ ជំនោ បានលើកឡើងពីទស្សនៈរបស់ខ្លួនទៅលើអ្នកគាំទ្រមួយចំនួនថា អ្នកស្តាប់ចម្រៀងបច្ចុប្បន្នប្រហែលមិនស្គាល់ទិដ្ឋាការនេះទេ ព្រោះសម័យឥឡូវដោយគេលែងផលិតVC D ទើបគេលែងខ្វល់នឹងឆ្លងសុំទិដ្ឋាការពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

កវី សុខ ជំនោ បានពន្យល់ទៀតថា កាលពីជំនាន់ទិដ្ឋាការនៅមានប្រសិទ្ធភាពគឺបើMVណាមានរូប ភាពមិនល្អ ឬ ខុសអក្ខរាវិរុទ្ធគឺក្រសួងមិនចេញទិដ្ឋាការឲ្យទេ។ ចុះបច្ចុប្បន្ន ?បទសរសេរអក្សរខុសប្រើ ពាក្យមិនត្រូវប្រើភាសានិយាយមកសរសេរគ្មានមូលដ្ឋានតើអ្នកណាអ្នកចេញមុខទទួលខុសត្រូវ?
ជុំវិញសំណួរនិងការរិះគន់ពីសំណាក់លោក សុខ ជំនោ ខាងលើនេះមិនទាន់មានការចេញមុខបកស្រាយពីភាគីពាក់ព័ន្ធណាមួយនៅឡើយទេ។ ខណៈមតិមហាជនមួយចំនួនបានគាំទ្ររិះគន់ថាការនិពន្ធបច្ចុប្បន្នឃើញថាចម្រៀងខ្លះគឺគ្មានខ្លឹមសារឬវិជ្ជាជីវៈអប់រំឡើយ៕
ដោយ ៖ ចាន់រ៉ា

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


