ជីវិតកម្សាន្ដ
ទីបំផុត ! បវរកញ្ញាថៃ ចេញមុខសុំទោស ភីម ស្រីនោ ជាសាធារណៈ
បន្ទាប់ពីថ្មីៗនេះមានការចុះផ្សាយចែករំលែកនៅលើបណ្ដាញសង្គមពាក់ព័ន្ធបវរកញ្ញាថៃ Engfa Waraha បានយកជើងកៀស និងជាន់លើស្បៃបវរកញ្ញាកម្ពុជានោះ ពេលនេះសាមីខ្លួនបវរកញ្ញាថៃ Engfa Waraha បានចេញមុខជាសាធារណៈ។

បើតាមការរៀបរាប់របស់កញ្ញា Engfa បានចេញមុខសុំទោស កញ្ញា ភឹម ស្រីនោ ព្រោះនាងអត់មានចេតនាមើលងាយលើបវរកញ្ញា ភឹម ស្រីនោ ទេ។ ការចេញមុខនេះបានធ្វើឲ្យអ្នកគាំទ្រសរសើរបវរកញ្ញាថៃ Engfa ដែលបញ្ជាក់ពីទង្វើ នៃការរាប់អានគ្នារវាងវិស័យបវរកញ្ញា។

គួររម្លឹកថា ថ្មីៗនេះអ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យបវរកញ្ញាកម្ពុជា បានបង្ហាញការហួសចិត្ត និងផ្ទុះការវែកញែក បន្ទាប់ពីឃើញការចែករំលែកវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក តិកតុក នូវសកម្មភាពដែលបវរកញ្ញាថៃ EngfaWaraha យកជើងជាន់ស្បៃ កញ្ញា ភឹម ស្រីនោ បវរកញ្ញាកម្ពុជា។

សកម្មភាពនេះ ត្រូវបានគេដឹងថា កើតឡើងអំឡុងពេលជំនួបលើឆាកប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីMiss Grand Saraburi 2024 កាលពីថ្មីៗកន្លងទៅ ដែលធ្វើឡើងនៅលើទឹកដីប្រទេសថៃ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


