ជីវិតកម្សាន្ដ
សាយ ចាត់ទុកការរើសអើងជារឿងមិនគប្បីចំពោះមនុស្សជាតិ
ស្របពេលដែលប៉ុន្មានថ្ងៃនេះផ្ទុះការវែកញែក និងរិះគន់រឿងតារាកំប្លែងនាយ ក្រឹម និយាយប៉ះពាល់ដល់ភេទទី៣ នាំឲ្យមានការរើសអើងនោះ គេឃើញមានប្រតិកម្មច្រើនពីមហាជនពិសេសអ្នកមានទំនោរស្រឡាញ់ភេទដូចគ្នាមានការថ្នាំងថ្នាក់យ៉ាងខ្លាំង។

ដោយឡែកងាកមកមើលលោក អ៊ួន បឋម ហៅ សាយ ដែលជាតារាចម្រៀង Original Song បានបញ្ចេញទស្សនៈ របស់ខ្លួនហាក់រម្លឹកស្មារតីមហាជន និងអ្នកគាំទ្រកុំឲ្យមានការរើសអើងប្រកាន់ពូជសាសន៍ សាសនា ឋានៈ វណ្ណៈ ពណ៌ សម្បុរ និងការរើសអើងភេទជាដើម។ ក្នុងនោះដែរលោក សាយ បានចាត់ទុកការរើសអើងជារឿងមិនគប្បីចំពោះមនុស្សជាតិ។
តារាចម្រៀង Original Song លោក សាយ បានលើកឡើងជាទស្សនៈថា “រើសអើងពូជសាសន៍ សាសនា ឋានៈ វណ្ណៈ ពណ៌ សម្បុរ និងការរើសអើងភេទ គឺជារឿងមិនគប្បីចំពោះមនុស្សជាតិតាំងពីដើមមកម្ល៉េះ សូមមេត្តាកុំបន្តទៅថ្ងៃអនាគតទៀត”។ គំនិតនេះទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រក្នុងការលុបបំបាត់ការរើសអើង។

លោក អ៊ួន បឋម ហៅ សាយ ដែលគេស្គាល់ថាជាតារាចម្រៀងប្រុស Original Song បច្ចុប្បន្នកត់សម្គាល់ឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងតាមរយៈការងារសប្បុរសធម៌ជួយសង្គម និងវិស័យសិល្បៈជាដើម។ លោក សាយ កាលពីថ្មីៗក៏ប្រកាសការព្រឹត្តិការណ៍ “ទីកែបរត់អបអរសាទរបុណ្យឯករាជ្យជាតិ” “K EP SEA-MOUNTAIN RUN” ដែលកម្មវិធីនេះរៀបចំឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ