ជីវិតកម្សាន្ដ
រម្លឹកឡើងវិញពីមូលហេតុដែល Lisa ត្រូវបានហាមប្រាមមិនឲ្យចូលទឹកដីចិន
កាលពីប៉ុន្មានខែមុន Lisa សមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទក្ដៅគគុកដោយត្រូវហាមឃាត់នៅក្នុងប្រទេសចិន នៅពេលដែលគណនីរបស់ខ្លួននៅលើ Weibo ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសមួយនេះ ត្រូវបិទដោយមិនដឹងមូលហេតុ។

វាបានកើតឡើងដោយសារតែ Lisa បានទៅសម្តែងនៅ Crazy House Paris កាលពីខែតុលាឆ្នាំមុន។ កម្មវិធីនេះតម្រូវឲ្យស្លៀកពាក់សិចស៊ីដូចដែលតារាហូលីវូដជាច្រើនស្លៀកពាក់ និងបង្ហាញសាច់ដូចធម្មតា។ ប៉ុន្តែនៅពេលដែលរូបភាពរបស់នាងក្នុងកម្មវិធីត្រូវបានបង្ហោះនៅលើបណ្តាញសង្គមចិនដូចជា weibo និង douyin ប្រជាជនចិនជាច្រើនបានឆ្លើយតបថាមិនអាចទទួលយកបានទេ ហើយនិយាយថា Lisa ធ្វើមិនសមរម្យ ធ្វើជាគំរូអាក្រក់សម្រាប់អ្នកដទៃ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែប៉ះ Lisa ទេ ក្នុងនោះសូម្បីតែតារាចិន Angela baby និង Zhang Jia បានភៀសខ្លួនទៅមើល Lisa ក្នុងកម្មវិធី ហើយត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតចិន រិះគន់ដូចគ្នា។ ប៉ុន្តែមានជនជាតិចិនមួយចំនួន ដែលមិនគិតថានេះជាបញ្ហា។ អ្នកខ្លះថែមទាំងបានទៅទីក្រុងប៉ារីស ដើម្បីមើលការសម្ដែងដោយដើរតាមគន្លងរបស់ Lisa ដោយមានទាំងចរន្តវិជ្ជមាននិងអវិជ្ជមាន។

រហូតមកដល់ថ្ងៃទី ០១ ខែវិច្ឆិកា គណនីរបស់ Lisa ទាំងពីរគឺ lalaalalisa_m និងគណនី Baan Base (fan club) របស់ Lisa នៅលើ Weibo ត្រូវបានលុបចោល ខណៈដែលតារាចិនដែលទៅមើល Lisa សម្តែងត្រូវបានចាក់សោគណនីរបស់ពួកគេរៀងៗខ្លួន។
ទោះបីជាគេមិនដឹងមូលហេតុ ប៉ុន្តែទាំងគណនីរបស់ Lisa ត្រូវបានបិទ។ សារមួយបានលេចឡើងថាវាត្រូវបានលុបដោយសារតែការរំលោភលើបទប្បញ្ញត្តិរបស់វេទិកា។
ជាការពិតណាស់ គណនីរបស់ Lisa ត្រូវបានលុបចេញ។ វាបានក្លាយជារឿងធំមួយភ្លាមៗនៅប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ព័ត៌មាននេះ ដោយគិតថាមូលហេតុគឺមកពីកម្មវិធីនៅប៉ារីស។ ទន្ទឹមនឹងនោះមានអ្នកប្រឆាំងជាច្រើនចេញមកពេញចិត្តជាខ្លាំង រួមទាំងនិយាយអាក្រក់អំពីសមាជិកក្រុម BLACKPINK ។ មនុស្សជាច្រើននិយាយថា Lisa គួរតែបញ្ចប់អាជីពរបស់នាងនៅប្រទេសចិនឥឡូវនេះថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយស្ងប់ភាពចម្រូងចម្រាសនៅចិន ២ប្រេនលំដាប់ពិភពលោក ងាកមករក Lisa វិញ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


