Connect with us

ជីវិតកម្សាន្ដ

ហេង ឡុង ៖ ការ​ស៊ែរ ​ឬ ​យក​វីដេអូ​ដែល​ជាន់ពន្លិច​អរិយធម៌​ខ្មែរ​ផុស​តាម​បណ្ដាញ​សង្គម​គឺជា​ការចូល រួម​គាំទ្រ​អំពើ​ខុសច្បាប់!

បានផុស

នៅ

ភ្នំពេញ​ ៖ លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​បញ្ជាក់​ថា ​ចំពោះ​ជន​ណា​ដែល​ធ្វើ​សកម្មភាព​ដែល​បន្ត​ការ​ស៊ែរ​ចែក​រំ​លែក ​ឬ ​បង្ហោះ​វីដេអូ​មាន​ច​រិត​ជាន់ពន្លិច​អរិយធម៌​ខ្មែរ​ផុស​តាម​បណ្ដាញ​សង្គម​យូ​ធូប គឺជា​ការចូលរួម​គាំទ្រ​អំពើ​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់លោក ហេង ឡុង នេះ​បានធ្វើ ឡើងខណៈ​ពេល​ដែល​ករណី​របស់​ក្រុម​សម្តែង​រឿង ទុំ​ទាវ​២០២១​កំពុង​ផ្ទុះ​ការរិះគន់​ខ្លាំង​ រហូត​មាន​ការចេញលិខិត​កោះហៅ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដើម្បី​ធ្វើការ​ព្រមាន​និង​ដាក់ពិន័យ​លើ​ក្រុម​នេះ​នៅពេល​ឆាប់ៗ​ខាងមុខ​។

ទាក់ទង​នឹង​រឿងរ៉ាវ​ដ៏​ក្តៅគគុក​របស់​ក្រុម​សម្តែង​ រឿង ទុំ​ទាវ​២០២១ ដែល​បានការ​ឡៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ង​រ​ដល់​សាសនា វប្បធម៌ សីល​ធម៌​និង​ប្រពៃណី​នេះ​ដែរ លោក ហេង ឡុង ក៏បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​លើកឡើង​ថា ​គួរ​មានច្បាប់​ពិន័យ​ជា​ប្រាក់ និង ​ដាក់ទោស​ទៅលើ​អ្នកប្រព្រឹត្ត​ប៉ះពាល់​សីលធម៌​សង្គម និង​សាសនា ហើយ​ការ​សូមទោស​គឺ​ទទួលយក​មិនបាន​។

​លោក ហេង ឡុង​បាន​បន្ថែម​ថា ​ថ្វី​ត្បិត​ករណីនេះ​ខុស​ពី​ចំប៉ី​ខ្មៅ​ ប៉ុន្តែ​ដាច់ខាត​ក្រុម​នេះ​ ត្រូវតែ​រង​ការ​ពិ​ន័យ​។ ​ដូច្នេះ​មានតែ​រង់ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ វេលា​ម៉ោង​១០​ព្រឹក។ ខណៈ​ដែល​ក្រសួង​វប្ប​ធម៌​និង​វិចិត្រសិល្បៈ​បានចេញ​លិខិត​កោះហៅ​ក្រុម​នេះ​ទៅ​បំភ្លឺ​ដោយ​កំហិត​ផង​នោះ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម