ជីវិតកម្សាន្ដ
ក្រោយលេចឮថាស្លាប់ ម្ចាស់បទ My Heart Will Go on បង្ហាញមុខដ៏កម្រ
តារាចម្រៀង Celine Dion បានបង្ហាញខ្លួនដ៏កម្រនៅក្នុងការប្រគំតន្ត្រីរបស់ Katy Perry ដែលបានប្រារព្ធធ្វើនៅឯ Resorts World Theatre ទីក្រុង Las Vegas។
ក្នុងនោះផងដែរគេសង្កេតឃើញថាតារាចម្រៀងជើងចាស់រូបនេះបាននៅឆ្ងាយពីភ្នែកសាធារណៈ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យថានាងមានជំងឺប្រសាទដ៏កម្រ (stiff-person syndrome ) បណ្តាលឲ្យមានការឡើងរឹងនៃសាច់ដុំ និងការកន្ត្រាក់ឈឺចាប់ អាចបណ្តាលមកពីរឿងផ្សេងៗ រួមមានចលនា សីតុណ្ហភាពត្រជាក់ ស្ត្រេស ឬសំឡេងរំខាន។
តារាចម្រៀងវ័យ ៥៥ឆ្នាំរូបនេះបានចូលរួមការប្រគំតន្ត្រីជាមួយកូនប្រុសភ្លោះរបស់នាងគឺ Eddy និង Nelson ខណៈដែលព្រះអង្គម្ចាស់ Harry និង Meghan Markle ក៏ត្រូវបានគេប្រទះឃើញចៃដន្យ ព្រមទាំង Cameron Diaz និង Benji Madden ។

យោងតាមកាសែត Las Vegas Review-Journal តារាចម្រៀងរូបនេះត្រូវបានគេមើលឃើញថា ហាក់បង្ហាញសកម្មភាពរាំសប្បាយរីករាយក្នុងកម្មវិធីខណៈអ្នកគាំត្រក៏មានមានទំនុកចិត្តកាន់តែច្រើនថាគាត់អាចត្រលប់មកឆាកវិញនៅឆ្នាំ ២០២៤វិញ។
លើសពីនេះទៀតកាសតែតដដែលបានបញ្ចាក់ទៀតថា “តំណាង AEG នៅតែមានសុទិដ្ឋិនិយមថា នាងនឹងមានសុខភាពល្អគ្រប់គ្រាន់ ដើម្បីត្រលប់មកកាន់ឆាកម្ដងទៀត”។

ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីមានពាក្យចចាមអារ៉ាមមក នេះមិនមែនជារាត្រីតែមួយសម្រាប់តារាចម្រៀងរូបនេះទេចេញទៅក្រៅផ្ទះឡើយ។ កាលពីដើមសប្តាហ៍ នាងបានចេញដំណើរជាមួយកូនប្រុសបង្កើតសម្រាប់ការប្រកួតវាយកូនគោលលើទឹកកក។ នាងបានសរសេរនៅលើ Instagram ថា “ពួកគេលេងបានល្អណាស់! “នោះគឺជាការចងចាំសម្រាប់យើងទាំងអស់គ្នា។ សូមមានរដូវកាលដ៏អស្ចារ្យ!”
ម្ចាស់ជ័យលាភី Grammy ប្រាំសម័យកាលក៏ធ្លាប់បានបង្ហោះវីដេអូរំជួលចិត្តនៅលើ Instagram ផ្ទាល់ខ្លួន ពន្យល់ពីការសម្រេចចិត្តរបស់នាងក្នុងការពន្យារពេលដំណើរទេសចរណ៍ឆ្នាំ ២០២៣ ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន