ជីវិតកម្សាន្ដ
មីណា បញ្ជក់មូលហេតុធ្លោយមាត់ទើបបណ្ដាលឲ្យធ្លាក់ពីលើឆាកតន្ត្រីនៅស្វាយរៀង
មហាជនអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូជុំវិញហេតុការណ៍តារាចម្រៀងស្រីវ័យក្មេង កញ្ញា មីណា បានធ្លាក់ពីលើឆាក នៃការប្រគំតន្ត្រីផ្សាយផ្ទាល់មួយ កំឡុងពេលនាងចូលរួមច្រៀងរាំនៅខេត្តស្វាយរៀង។

បន្ទាប់ពីជួបហេតុការណ៍ធ្លាក់ពីលើឆាកប្រគំតន្ត្រីនេះ គេឃើញមានអ្នកគាំទ្រជាច្រើនបានបង្ហាញការបារម្ភ និងចង់ដឹងសុខទុក្ខរបស់កញ្ញា មីណា ផងដែរ។ ទន្ទឹមគ្នា នៃការចង់ដឹងសុខទុក្ខនេះដែរ តារាស្រី មីណា បានបញ្ជាក់ពីច្បាស់ពីមូលហេតុ និងសុំទោសទៅអ្នកគាំទ្រ ក្រោយជួបនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនោះ។

ស្រីស្អាត មីណា បានប្រាប់ឲ្យដឹងតាមបណ្ដាញសង្គមកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចំពោះ មូលហេតុបណ្តាលឲ្យធ្លាក់ពីលើឆាកតន្ត្រីនោះថា រឿងនេះកើតដោយសារតែការនិយាយធ្លោយមាត់របស់ខ្លួនដោយអចេតនា។

តារាចម្រៀង មីណា បានលើកឡើងថា «ខ្ញុំបាននិយាយខុសមាត់បន្តិច ដោយអចេតនា ដោយពុំដឹងខ្លួនថាកំពុងធ្លោយច្រឡំមាត់និយាយពាក្យអ្វី? ពាក្យស្លាប់ ជាពាក្យដែលខ្ញុំមិនងាយនិយាយ សុំទោសដែលធ្វើមិនបានល្អ»។ ក្រោយមានការបកស្រាយបែបនេះ ក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្តដល់នាង និងសរសើរចំពោះការតាំងស្មារតីបានល្អ។

គេកត់សម្គាល់ដែរថា ទោះបីជាកំឡុងពេលនោះ កញ្ញា មីណា បានធ្លាក់ពីលើឆាកតន្ត្រីក៏ពិតមែន តែនាងនៅតែព្យាយាមរក្សាជំហរស្មារតីក្រោកឡើងមកលើឆាកតន្ត្រីវិញ និងបន្តការច្រៀងសម្តែងបានចំនួន ២ បទ ដើម្បីតម្រូវទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយមិនឲ្យខូចកម្មវិធីនោះទេ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


