Connect with us

ជីវិតកម្សាន្ដ

អាយុក្បែរ ៥០ឆ្នាំ តែសម្រស់តួ តាវ មីងសឺ នៅតែឆក់យកដួងចិត្តទស្សនិកជនស្រីៗ

បានផុស

នៅ

បើរឮកកាលឆ្នាំ២០០១ ទស្សនិកជននៅក្នុងប្រទេសកម្ពុជាជាច្រើនប្រាកដជាស្គាល់ច្បាស់នូវតារាប្រុស Jerry Yan ដែលគ្រប់គ្នាតែងចំណាំថាជាតួ​ តាវ មីងសឺ ក្នុងរឿង Meteor Garden (ស្នេហា៤បួន) ដោយកាលណោះភាពយន្តតៃវ៉ាន់មួយនេះផ្ទុះខ្លាំង រហូតមានប្រទេសជាច្រើនទិញសិទ្ធយកទៅផលិតបន្តថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ​ កាលពីពេលថ្មីៗនេះផងដែរ តាវ មីងសឺ ឬតួប្រុស F4 ត្រូវទស្សនិកជនជាច្រើនលើកមករឭកឡើងវិញនូវតួលេខរបស់ Jerry Yan​ កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤​ ខណៈដែលពេលនេះលោកបានឈានចូលអាយុ ៤៧ឆ្នាំហើយ។ ប៉ុន្តែភាពស្រស់សង្ហារបស់តារាតៃវ៉ាន់ នៅតែបញ្ចេញពន្លឺចែងចាំង ទាក់ដួងចិត្តអ្នកគាំទ្រស្រីៗនៅអាស៊ី។

ត្បិតតែ​អាយុរាងជ្រេក៏ពិតមែន​ ប៉ុន្តែបើក្រឡេកមើលអាជីពការងាររបស់អតីតតួ តាវ មីងសឺ វិញ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា លោករកពេលសម្រាកគ្មានជាមួយការងារសិល្បៈ។ ថ្វីបើពេលពេលវេលាកន្លងផុតទៅយ៉ាងណាក៏ដោយ តែភាពស្រស់សង្ហាសាច់តឹងណែនរបស់តួអង្គប្រុសរូបនេះ​ តែងតែទាក់ទាញអ្នកទស្សនាទូទាំងពិភពលោកជានិច្ច។

លើសពីនេះទៀតសោត ទោះបីជារឿងភាគ Meteor Garden បានបញ្ចប់ទៅជិត២៣ឆ្នាំហើយក្ដី ប៉ុន្តែ Jerry នៅតែរក្សាតំណែងជាតួឯកប្រុសជាមួយតារាសម្ដែងចិនស្រករក្រោយ Xu Ruohan ដែលមានអាយុ២១ ឆ្នាំ។​ ខ្សែរឿងមនោសញ្ចេតនា មួយនេះបានកែសម្រួលពីសៀវភៅមួយក្បាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន និងអ្នកលេង​អ៊ីនធឺណែត ដោយមនុស្សជាច្រើននិយាយថា Jerry នៅតែជា Idol នាពេលបច្ចុប្បន្ននេះដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់មុខជិត ២០ ឆ្នាំ តួឯកស្រីរឿង “អ្នកប្រមាញ់ទីក្រុង”សល់ប្រាក់ប៉ុន្មានក្នុងដៃនាពេលនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម