ជីវិតកម្សាន្ដ
អ្នកចាត់ការផ្ទាល់ខ្លួន Klao លះបង់មុខមាត់ដើម្បីកែសម្ផស្សឲ្យដូច Mai Davika
សម្រាប់ទស្សនិកជននៅក្នុងប្រទេសថៃប្រាកដជាស្គាល់យ៉ាងច្បាស់ Klao Namprao ជាអ្នកគ្រប់គ្រងផ្ទាល់របស់តារាសម្ដែងស្រីជួរមុខ Mai Davika ជាក់ជាមិនខានឡើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនប្រុស-ស្រីអ្នកចាត់ការស្រីរូបនេះ បានលះបង់មុខមាត់ដើម្បីកែសម្ផស្សឲ្យដូច Mai ថែមទៀត។

កាសែត Sanook បានផ្សាយយ៉ាងព្រោងព្រាតនូវរូបភាពថ្មីស្រឡាងរបស់អ្នកចាត់ការ Klao Namprao ដែលថ្មីៗនេះនាងបានសម្រេចចិត្តធ្វើការវះកាត់លើផ្ទៃមុខជាង ១០មុខ ដូចជា កែមុខ, ទាញក, កែបបូរមាត់, ចង្កា, បំបាត់ខ្លាញ់ថ្ពាល់ វះកាត់ត្របកភ្នែកខាងលើ វះកាត់ត្របកភ្នែកខាងក្រោម កែច្រមុះ ចាក់បង្រួមបឿក ក និងសម្រកក្បាលពោះ។
យ៉ាងណាក៏ដោយ ក្រោយវះកាត់កែសម្ផស្សអស់រយៈពេលជាង៤ខែ និងរំលាយខ្លាញ់ក្បាលពោះ ពេលនេះអ្នកចាត់ការ Klao Namprao ស្រក់ទំងន់ពី ១១០គីឡូក្រាមមកនៅត្រឹម៨២គីឡូក្រាមប៉ុណ្ណោះ។ ក្នុងពេលដែលនាងបានបង្ហើបទៀតថា ទំងន់នេះអាចនឹងស្រកទៅទៀត ព្រោះរូបភាពចុងក្រោយនាងបង្ហាញខ្លួន មានរាងស្ដើងគួរឲ្យកត់សម្គាល់។

លើសពីនេះ ទស្សនិកជនដែលបានឃើញរូបរាងថ្មីរបស់អ្នកចាត់ផ្ទាល់ខ្លួនរបស់តារាសម្ដែង Mai Davika បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកខ្លះបានសរសើរនាងថា ពិតជាស្រស់ស្អាត មុខមាត់មិនដូចមុនទៀតទេ ហើយរាងក៏ស្លីម ចំណាំមិនស្គាល់ថាជាអ្នកចាត់ការមាឌធំ Klao ឡើយ។
យ៉ាងណាមិញ តាមរយៈរូបភាពចុងក្រោយឯណោះដែលបង្ហោះដោយ Klao ត្រូវអ្នកគាំទ្រលើបណ្ដាញអ៉ិនធើណេតជាច្រើនប្រដូចនាងនឹង Mai Davika ថាជាកូនភ្លោះ។ ព្រោះបើគយគន់ឲ្យយូរអ្នកទាំងពីរមានភាពស្រដៀងគ្នាខ្លាំង រហូតដល់ថ្នាក់ទស្សនិកជនថា អ្នកចាត់ការរូបនេះអាចដើរតួជំនួស Mai បានយ៉ាងធូររលុងថែមទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយាសេដ្ឋីថៃ Noey Chotika ប្រកាសលក់រថយន្តស៊េរីទំនើប តម្លៃមហាសាល
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


