ជីវិតកម្សាន្ដ
តារាចម្រៀង សុខ ពិសី នៅតែខ្លាំង
តារាចម្រៀងស្រីលំដាប់កំពូលរបស់សាន់ដេ កញ្ញា សុខ ពិសី ស្រាប់តែឈានចូលដល់ដើមឆ្នាំ ២០២៤ នេះភ្លែត នាង កាន់តែត្រូវប៉ាន់លើទីផ្សារចម្រៀងតាមការប្រគំតន្ត្រីនានា ការផ្សព្វផ្សាយស្ពតធំៗ និងមុខជំនួញផ្ទាល់ខ្លួនជាដើម…។

នេះអាចចាត់ទុកថាជាជោគជ័យដ៏ធំរបស់ កញ្ញា សុខ ពិសី បន្ថែមទៀត បន្ទាប់ពីអាជីពសិល្បៈរបស់នាងបច្ចុប្បន្នកំពុងមមាញឹក ហើយនៅតែរក្សាបានសន្ទុះ នៃការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង មិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ។

តួយ៉ាងតាមការលើកឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈរបស់ខ្មែរ បានមើលឃើញថា តារាចម្រៀងស្រីសំឡេងស្រទន់ កញ្ញា សុខ ពិសី ថ្វីត្បិតបច្ចុប្បន្ននាងមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។

ចំពោះការរក្សាបានប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ សុខ ពិសី គឺជាអ្នកចម្រៀងខ្មែរមួយរូបមានសមត្ថភាពច្រៀងបានល្អ បូករួមទេពកោសល្យសិល្បៈខ្ពស់ពីកំណើត។

ជាក់ស្ដែង ចូលដល់រដូវកើបលុយភ្លាម កញ្ញា សុខ ពិសី មិនបង្អង់ដៃឡើយក្នុងការចេញច្រៀងនៅតាមបណ្ដាខេត្តផ្សេងៗ ឲ្យម្ចាស់ក្រុមហ៊ុន ឬ ផលិតផលនានា ស្ទើរគ្មានពេលសម្រាកឡើយ។

ជាការពិត កញ្ញា សុខ ពិសី មកទល់ពេលនេះ នាងមានអាយុ ៣៣ ឆ្នាំ ហើយ ហើយនាងក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះ សុខ ពិសី ក៏ទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


