ជីវិតកម្សាន្ដ
ផ្ទុះការវែកញែកក្រោយ ព្រះកាយ ច័ន្ទ ប្រកាសលាលែងតំណែង Miss Grand ភ្នំពេញ
ដូចដែលមហាជនបានដឹងហើយថាថ្មីៗនេះ ម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ កញ្ញា ព្រះកាយ ច័ន្ទ បានប្រកាសលាលែងពីតំណែងយ៉ាងតក់ក្រហល់ក្រោមហេតុផល គ្មានពេលវេលាគ្រប់គ្រាន់។ ចំពោះការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលគ្រប់គ្នា។

យ៉ាងណាកំឡុងពេលដែល ព្រះកាយ ច័ន្ទ សម្រេចចិត្តបោះបង់តំណែងពី Miss Grand ភ្នំពេញនេះដែរ គេសង្កេតឃើញប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និងការវែកញែកពាក់ព័ន្ធរឿងរ៉ាវនេះផងដែរ។ តួយ៉ាងមានបណ្តាអ្នកគាំទ្រ និងផេកមួយចំនួនបានទម្លាយថា មានរឿងនៅពីក្រោយខ្នងដែលធ្វើឲ្យ ព្រះកាយ ច័ន្ទ លាលែងដំណែងមិនមែនជាភារកិច្ចផ្ទាល់ខ្លួនទេ ។
ប្រភពបានបន្តថា ទើបបង្ហោះ See you Soon ជាមួយ Photo shoot ថ្មី ១៧ ម៉ោងមុនសោះ ឥឡូវក៏បង្ហោះ ការប្រកាសផ្លូវការពី Miss Grand Phnom Penh ថាលាលែងតំណែង លួចប្រាប់ខ្លួនឯងថាមិនមែនជាការពិត តែក្តិចខ្លួនឯងទៅឈឺមែនទែនការពិតច្បាស់ៗ….។

ចំណែកឯបវរកញ្ញា ៣ ដួងទៀតក៏បានបញ្ចេញមតិផ្សេងៗគ្នាផងដែរ ក្រោយការលាលែងតំណែង ព្រះកាយ ច័ន្ទ ខណៈកញ្ញា អ៉ិន លក្ខិណា បាននិយាយខ្លីថា ជាន់អ្នកណាបានជាន់អ្នកនឹង។ រីឯកញ្ញា រឿន ណាត លើកឡើងថា លេងល្ខោនឲ្យដឹងមុនអញ្ចឹងលែងល្អមើលបាត់ តែដើម្បីធ្វើជាអ្នកមើលដ៏ល្អយើងត្រូវតែមើលឲ្យដល់ទីបញ្ចប់ ទោះបីជាយើងដឹងសាច់រឿងមុនក៏ដោយ (មានអ្នកសម្ដែងក៏គួរមានអ្នកមើល)។
កញ្ញា លីវ ជីលី ក៏បាននិយាយដែរថា (ហាស្លាក់ ខ្ជាក់ស្លែង) បងប្អូនឆាតមកច្រើន រឿងហ្នឹង គ្រាន់តែចង់ជំរាបថា កុំចង់ល្បីតែឯងពេក ចែកគេល្បីផងអូន កុំព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន តាមខាំ តាមជាន់គេ បងយល់ពីគោលបំណងរបស់អូនតែយ៉ាងណាគិតដល់មុខមាត់ប្រទេសជាតិរបស់យើងផងបើយកត្រូវយកអ្នកខ្លាំងទៅប្រកួតប្រយ័ត្នបេក្ខភាពខ្លាំងៗត្រូវដកខ្លួនអស់(បំណងល្អពីខ្ញុំជីលី)។

គេចាំបានថា បន្ទាប់ពីឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យទីបំផុត គឺរកឃើញម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បានទៅ លើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក។ ប៉ុន្តែក្រោតកាន់តំណែងនេះមិនទាន់បានប៉ុន្មាន នាងក៏បានប្រកាសដំណឹងលាឈប់ពីតំណែងដោយគ្មានការសោកស្តាយឡើយ។

នៅលើផេកផ្លូវការរបស់ស្ថាប័ន Miss Grand Phnom Penh បានបញ្ជាក់ដែរថា សូមប្រកាសជាផ្លូវការកញ្ញា ព្រះកាយ ច័ន្ទ សូមលាលែងពីតំណែងពី Miss Grand Phnom Penh ដោយហេតុខណៈពេលនេះកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ តាមរយៈដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការសោកស្តាយគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៧ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣៥ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


