ជីវិតកម្សាន្ដ
មាស សុខរតនៈ ហួសចិត្ត ក្រោយចូលសិល្បៈជិត ៣០ឆ្នាំ គ្មានឈ្មោះជាសិល្បករ
អតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន និងជាអ្នកនិពន្ធលោក មាស សុខរតនៈ ដែលជាបងប្រុសរបស់តារាចម្រៀអ្នក មាស សុខសោភា គិតមកដល់ពេលនេះគឺមានរយៈពេលជាង ២០ឆ្នាំមកហើយ ដែលលោកបានចំណាយពេលវេលានៅក្នុងសិល្បៈ ខណៈកន្លងមកលោកធ្លាប់ប្រកាសផ្អាកអាជីពនេះមួយ រយៈពេល។

ជាមួយគ្នានោះអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនាពេលនេះ ស្របពេលដែលសិល្បករជើងចាស់ដ៏ល្បីឈ្មោះរូបនេះបានទម្លាយសារបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោកខំណាយពេលដើរលើវិថីសិល្បៈជិត ៣០ឆ្នាំមកនោះ ប៉ុន្តែចុងក្រោយបានត្រឹមតែពាក្យសោកស្តាយពោល គឺមិនមានឈ្មោះ ជាសិល្បករទៅវិញ។
នៅលើទំព័រហ្វេសប៊ុករបស់លោក មាស សុខរតនៈ បានបង្ហាញសារអន់ចិត្តថា ” ២៧ឆ្នាំដែលខ្ញុំប្រឡូកសិល្បៈ ស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែបែរជាមិនមានឈ្មោះជា “សិល្បករ” គួរឲ្យអស់សំណើចខ្លាំងណាស់“។ បន្ទាប់ពីការបង្ហោះបែបនេះក៏មានការវែកញែកមួយចំនួនពីសំណាក់អ្នកគាំទ្រ និងអ្នកសិល្បៈរួមអាជីពផងដែរ។

មានការបញ្ចេញមតិថា «កុំតូចចិត្តអីសម្លាញ់ស្រុកយើងតែប៉ុណ្ណឹង, ខ្ញុំ ១០ឆ្នាំអត់មានឈ្មោះដូចគ្នា បងរាល់កម្មវិធីជួបជុំសិល្បករអីអត់ដែលមានសំបុត្រអញ្ជើញទេ, ដូចតែគ្នាហ្នឹងបងគ្រាន់ពេលខ្លះអន់ចិត្តអ្នកអត់ស្នាដៃនិងទើបចូលពីនេះពីនោះសោះមានមុខគ្រប់កម្មវិធី។
ជាការឆ្លើយតបលោក មាស សុខរតនៈ បានលើកឡើងថា “មិនមែនចង់ទៅចូលរួមរហូតញ័រខ្លួនអី្វទេ ព្រោះរវល់រកស៊ីចិញ្ចឹមគ្រួសារដែរ ប៉ុន្តែខ្មាសក្មេងៗដែលឆាតសួរនាំហើយមិនមានពាក្យប្រាប់ពួកគាត់ហ្នឹងណាអូន“។

លោក មាស សុខរតនៈ បានបន្ថែមទៀតថា ជាទម្លាប់អាក្រក់ដែលធ្វើឲ្យអ្នកមានស្នាដៃសិល្បៈចាស់ៗជិនណាយនឹងចាកចេញគ្មានស្តាយស្រណោះហ្នឹងឯង។ ម្យ៉ាងទៀតប្រហែលយើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនាមជាអ្នកសិល្បៈទេដឹង។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោក មាស សុខរតនៈ ខាង លើនេះ គឺស្របពេលដែលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំពិធីជួបជុំ “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូន លោកគ្រូ អ្នកគ្រូ និងសិល្បករ-សិល្បការិនី ដែលមានស្នាដៃល្អឆ្នើម” ដែលនឹងប្រព្រឹត្តទៅនាមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


