Connect with us

ជីវិតកម្សាន្ដ

ដួង ម៉ានិច ប្រកាសឆន្ទៈ ថ្ងៃរៀបមង្គលការមិនទទួលទានគ្រឿងស្រវឹង

បានផុស

នៅ

តារា​សម្ដែង​រាង​តូច​ច្រឡឹង កញ្ញា ដួង ម៉ានិច ស្ងាត់ៗ ស្រាប់តែ​បង្ហើប​ប្រាប់​ថ្ងៃ​ជិត​ចូល​រោងការ​ជាមួយ​គូស្នេហ៍​រូប​សង្ហា​វ័យ​ប្រហែល​គ្នា ខណៈ​នាង​ក៏​ប្រកាស​ឆន្ទៈ​ថា ក្នុង​ថ្ងៃ​រៀប​មង្គលការ​ខ្លួន គឺ​មិន​មាន​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ដួង ម៉ានិច បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា សម្រាប់​ពិធី​មង្គលការ​របស់​នាង គ្រោង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​មេសា ឬ ដើម​ខែ​ឧសភា ឆ្នាំ ២០២៤ ខាងមុខ។ នាង​បន្ត​ថា ដោយសារ​តែ​ពេលវេលា​ខើច​ពេក ទើប​មង្គលការ​របស់​នាង និង​គូស្នេហ៍ រៀបចំ​បែប​អឺរ៉ុប ប៉ុន្តែ​ក៏​មិន​រំលង​ប្រពៃណី​ខ្មែរ​ដែរ ហើយ​នៅ​ក្នុង​ពិធី​នេះ​បាន​រៀបចំ​របៀប​ខ្មែរ​ខ្លះ​ផង​ដែរ ជាពិសេស​ការ​រៀបចំ​លាង​បាតជើង​ឪពុកម្ដាយ។

កញ្ញា ដួង ម៉ានិច បាន​និយាយ​បន្ត​ថា «ថ្ងៃ​មង្គលការ​ខ្ញុំ គឺ​យើង​អត់​មាន​ដាក់​ស្រា​ទេ​(គ្រឿង​ស្រវឹង​ទេ) ព្រោះតែ​មូលហេតុ បើ​យើង​ដាក់​ស្រា​ទៅ​តាម​ដែល​រៀន​ធម៌​គឺ​មាន​បាប ដូច្នេះ​ទើប​យើង​មិន​ចង់​ប្រព្រឹត្ត ឬ​ដាក់​ក្នុង​កម្មវិធី​មង្គល​នេះ​តែម្ដង ហើយ​មួយវិញទៀត​ដោយសារ​ការ​ពិសា​គ្រឿង​ស្រវឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង»។

តារា​ស្រី ដួង ម៉ានិច ក៏​បាន​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​ការ​មិន​ដាក់​គ្រឿង​ស្រវឹង​នេះ​ដែរ នាង​មាន​គម្រោង​ជម្រាប​ប្រាប់​ភ្ញៀវ​ដែល​ចូលរួម​អំពី​ដំណឹង​នេះ​ឲ្យ​ពួកគាត់​បាន​ដឹង​មុន និង​សុំទោស​ពួកគាត់​សម្រាប់​រឿង​នេះ។

សូម​បញ្ជាក់​ថា តារា​សម្តែង ដួង ម៉ានិច និង​គូស្នេហ៍​ឈ្មោះ ពុទ្ធី ឆាត ឬ ហ៊ា​ឆាត ដែល​ជា​អ្នក​ផលិត​មាតិកា​តាម​យូ​ធូប​ដ៏​ល្បី​ម្នាក់​នោះ គឺ​បាន​ទាក់ទង​មើល​ចិត្ត​គ្នា និង​ចាប់ផ្ដើម​ស្រឡាញ់​គ្នា​រយៈពេល​ប្រហែល​ជិត​កន្លះ​ឆ្នាំ រហូត​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ត្រាំ​​​ ស្នើ​ឲ្យ​ ពូទីន​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ខណៈរុស្ស៊ី​ថ្កោលទោសការវាយប្រហារអ៊ីរ៉ង់​

ព័ត៌មានជាតិ៣២ នាទីutes មុន

ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួនករណីលួចម៉ូតូ និងទទួលផលចោរកម្មនៅស្រុកមណ្ឌលសីមា

ព័ត៌មានជាតិ៥០ នាទីutes មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

ព្រាប សុវត្ថិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

បទដំបូងបង្អស់ដែលមហាជនស្គាល់ ព្រាប សុវត្ថិ រហូតក្លាយជាតារាប្រុសល្បីល្បាញលំដាប់ប្រទេស

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៉ីវ៉ា ស្នើកសិករខ្មែរនិងឈ្មួញកណ្តាល កុំឆ្លៀតឱកាសក្នុងកាលៈទេសៈបច្ចុប្បន្ន ហើយបន្តរក្សាតម្លៃកសិផលឱ្យសមរម្យ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ីរ៉ង់​គំរាម​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​អាច​ត្រូវ​បាន​កំណត់​គោលដៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

បច្ចេកទេសក៏ប្រើ ជំនឿសាសនាក៏ធ្វើ! លោក ជួន ណារិន្ទ បួងសួងបារមីប្រាសាទព្រះវិហារថែរក្សាទ័ពខ្មែរ និងកម្ទេចសត្រូវឈ្លានពានទឹកដីកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចធិបតី ស្នើសមាគមធនាគារ និងមីក្រូហរិញ្ញវត្ថុជួយសម្រាលបន្ទុកការបង់ការប្រាក់ធនាគារមួយរយៈ បើពលករជម្លៀសមកពីថៃច្រើន

Sokha Hotels

ព័ត៌មានពេញនិយម