ជីវិតកម្សាន្ដ
អ្នកសិល្បៈ៥រូបទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចរាល់
ខណៈដែលជំងឺកូវីដ-១៩បាននឹងកំពុងផ្ទុះឡើងជាថ្មីបង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ មុននេះគេសង្កេតឃើញមានតារាសិល្បៈប្រុស-ស្រីចំនួន៥រូបទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចរាល់ហើយដែរ។
តារាសិល្បៈដែលទទួលបានការចាក់វ៉ាក់សាំងទាំង៥រូបនោះរួមមាន, ១.ពិធីការិនីសម្លេងស្រទន់អ្នក នាង ស៊ឹម សូលិកា ,២.តារាចម្រៀងប្រុសលោក ទិត្រ វិច្ឆិកា ,៣.តារាសម្តែងលោក យុត្ថារ៉ា ឆានី ,៤ . តារាសម្តែងកញ្ញា ពេជ្រ ចរណៃ និង៥.តារាចម្រៀម អោក សុម៉ាវត្តី ។

តាមរយៈរូបភាពនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩តារាទាំង៥រូបខាងលើក៏បានថ្លែងការអរគុណដែលរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ជាមួយគ្នានោះដែរ ពួកគេក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យដែលរៀបចំការចាក់វ៉ាក់សាំងបង្ការនេះប្រកបដោយភាពរួសរាយរាក់ទាក់និងយកចិត្តទុកដាក់ខ្ពស់បំផុតតាមវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកបើតាមការបង្ហើបពីលោក ហេង ឡុង បានប្រាប់កម្ពុជាថ្មីថាបើតាមលោកដឹងគឺមានអ្នកសិល្បៈប្រមាណ១០រូបហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ខណៈដែលពួកគាត់ក្រៅពីអាជីពសិល្បៈក៏មានក្របខ័ណ្ឌជាមន្ត្រីយោធាផងនោះ។

លោកបញ្ជាក់បន្ថែមថា សម្រាប់អ្នកសិល្បៈប្រមាណ២០នាក់ទៀតដែលជាក្រុមស្ថិតនៅសមាជិកសមាគមន៍របស់លោកនោះក៏ត្រៀមនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឆាប់ៗនេះដែរពោលគឺរង់ចាំចាក់ព្រមគ្នាជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្ប:៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


