ជីវិតកម្សាន្ដ
លៀក លីដា ៖ តាមរយៈរឿង”ប្រវត្តិស្នេហ៍នាងនាថ” ខ្ញុំមានចេតនាចង់ឲ្យអ្នកទស្សនាយល់ច្បាស់ពីតម្លៃសន្តិភាព
ផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានបញ្ជាក់ពីគោលបំណង និងឆន្ទៈថា តាមរយៈរឿង “ប្រវត្តិស្នេហ៍នាងនាថ ” គឺលោកពិតជាមានចេតនាចង់ឲ្យអ្នកទស្សនាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងយល់ច្បាស់នូវការលះបង់សាច់ស្រស់ ឈាមស្រស់របស់មេទ័ពដើម្បីការពារជាតិ។

ការលើកឡើងរបស់លោក លៀក លីដា នេះស្របពេលដែលរឿង “ប្រវត្តិស្នេហ៍នាងនាថ” កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន បន្ទាប់រឿងនេះត្រូវបានធ្វើពិធីសម្ពោធដាក់បញ្ចាំងកាលពីថ្មីៗកន្លងមកនេះ។ រឿង«ប្រវត្តិស្នេហ៍នាងនាថ» គឺជាភាពយន្តខ្នាតធំដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងចាយទុនផលិតរហូតជាង ១លានដុល្លារឯណ្ណោះ។
លោក លៀក លីដា បានឲ្យដឹងថា“តាមរយៈរឿងប្រវត្តិស្នេហ៍នាងនាថ គឺខ្ញុំពិតជាមានចេតនាចង់ឲ្យអ្នកទស្សនាយល់ច្បាស់ពីតម្លៃនៃសន្តិភាព នឹងយល់ច្បាស់ពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់មេទ័ពដើម្បីការពារជាតិ ជាពិសេសគឺថ្នាក់ដឹកនាំគ្រប់រូប គ្រប់ជាន់ថ្នាក់ដែលលោកបានខំតស៊ូរកសន្តិភាពជូនប្រទេសកម្ពុជា“។

ផលិតករខ្មែររូបនេះបានលើកឡើងទៀតថា លោកក៏មានចិត្តគោរពអញ្ជើញថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកទស្សនារឿងរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដោយផ្ទាល់ផងដែរ ប៉ុន្តែមិនដឹងធ្វើតាមណា។ លោក លៀក លីដា ធ្លាប់បញ្ជាក់ថា រឿង«ប្រវត្តិស្នេហ៍នាងនាថ » ជារឿង ខ្មែរពិតៗមិនបានចម្លងមកពីប្រទេសណាមួយឡើយ។
គួររម្លឹកថា កន្លងមកលោក លៀក លីដា បាននិយាយថា រឿង«ប្រវត្តិស្នេហ៍នាងនាថ» គឺត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យ ហើយនៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្បៈ វប្បធម៌ របស់ខ្មែរយើង ជាពិសេសខ្លឹមសារនៃការអប់រំ និងតម្លៃនៃសន្តិភាព៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


