Connect with us

ជីវិតកម្សាន្ដ

ធ្វើការឲ្យប៉ុស្ដិ៍លេខ ៣ ថៃសុខៗ បែរលេចមុខ Janie នៅប៉ុស្ដិ៍លេខ ៧ យ៉ាងរំភើយ

បានផុស

នៅ

ចាត់ទុកថាជាការបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ Janie Tienphosuwan ក្នុងកម្មវិធីថ្មី “THE SOCIAL WARRIOR” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 7HD ដែលចាត់ទុកថា នេះជាលើកទីមួយរបស់នាងដែលធ្វើការឆ្លងឆ្លើយជាមួយប៉ុស្តិ៍ទូរទស្សន៍។ ប៉ុន្តែការលេចមុខរបស់តារាថៃរូបនេះ បែរជាបង្កចម្ងល់ឲ្យមហាជនដោយសង្ស័យថានាងប្ដូរទ្រនំ ឬមានជម្លោះអ្វីជាមួយប៉ុស្តិ៍លេខ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនឲ្យមហាជនមានមន្ទិលសង្ស័យយូរទេ តារាសម្ដែងស្រីរាងស្វែង Janie បានធ្វើការពន្យល់ពីមូលហេតុដែលរូបនាងនៅសុខៗស្រាប់តែលេចមុខធ្វើឲ្យក្រុមហ៊ុនផ្សេងបែបនេះ។ នាងបាន​លាតត្រដាង​ពី​មូលហេតុ ដោយទម្លាយ​ថាមួយ​រយៈ នេះនាងទទួលបានការងារឯករាជ្យ​​ជាងមុន ប៉ុន្តែយ៉ាងណាខ្លួននៅតែ​ស្រលាញ់​ប៉ុស្ដិ៍​លេខ​៣​ដដែល ហើយ​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​គ្នា​ជានិច្ច។ ជាពិសេសនាងថានៅតែធ្វើការជាមួយលោកស្រី Pinkamol Maleenont ទោះជាមានការងារថ្មីចូលមកក៏ដោយ​។​ ទៅថ្ងៃខាងមុខ បើប៉ុស្តិ៍​លេខ​៣មានព្រឹត្តិការណ៍បាល់ទាត់ឬអ្វីក៏ដោយនាងនឹង​ត្រឡប់​ទៅ​កាន់​ប៉ុស្តិ៍​វិញដដែល។

មិនត្រឹមតែប៉ុណ្ណឹងទេ តារាស្រីកូនមួយរាងនៅតែស្អាតរូបនេះថែមទាំងព្រលយទៀតថា កម្មវិធី​របស់ប៉ុស្តិ៍លេខ 7HD បាន​ធ្វើ​ឲ្យរូបនាងកាន់តែមាន​ទំនុក​ចិត្ត​លើ​ខ្លួន​នាង​កាន់​តែ​ខ្លាំង។ នាងថា អតីតកាល​ប្រៀប​ដូច​ជា​បទ​ពិសោធន៍​មួយ​ដែល ធ្វើឲ្យយើងមិន​ទាន់​ស្គាល់​ខ្លួន​ឯង ១០០%។ នៅពេលដែលយើងធ្វើអ្វីមួយដែលថ្មី ហើយវាធ្វើឲ្យនាងកាន់តែមានទំនុកចិត្តលើអ្វីដែលនាងបានធ្វើ និងនិយាយ។ ដូច្នេះ​កាលដែលនាងមកកាន់កម្មវិធីក្រៅពីប៉ុស្តិ៍លេខ៣ វាប្រៀបដូចជាការងារថ្មីមួយដែលឲ្យនាងស្កាល់មនុស្សជាច្រើនផងដែរ។

ទោះបីជារូបនាងបានបកស្រាយលម្អិតទាក់ទិននឹងវត្តមានខ្លួណលេចមុខក្នុងប៉ុស្តិ៍លេខ៧យ៉ាងណាក្ដី។ ប៉ុន្តែងាកទៅកាន់ទស្សនិកជនជាច្រើននៅតែមានមន្ទិលសង្ស័យថា​ នាងអាចប្ដូរទ្រនំចាកចេញពីប៉ុស្តិ៍លេខ៣ហើយ។ គ្រាន់តែតារាស្រីរៀមច្បងយើងពុំចង់បកស្រាយឲ្យច្បាស់ការតែប៉ុណ្ណោះ។ ដោយហេតុថា​ ទំនាក់ទំនងរវាងនាងនិងប៉ុស្តិ៍លេខ៣ គឺនៅតែដដែលប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​មិនស្មានថា Aum ងប់ងុលនឹងតារាប្រុសចិនមួយរូប ទាល់ស្ដាប់សំឡេងគេទើបគេងលក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម