ជីវិតកម្សាន្ដ
មិនស្មានថា Aum ងប់ងុលនឹងតារាប្រុសចិនមួយរូប ទាល់ស្ដាប់សំឡេងគេទើបគេងលក់
Aum Patcharapa តារាស្រីថៃជួរមុខដ៏ពេញនិយម និងជាអ្នកជំនួញវាល់លាន នាពេលថ្មីៗនេះបានទម្លាយពីអារម្មណ៍ពិតឥតលាក់លាមថា ខ្លួនជាអ្នកគាំទ្រយ៉ាងងប់ងុលក្នុងរឿងភាគចិន «Are You the One » ហើយបុរសសង្ហាដែលជាតួប្រុស បានឆក់យកបេះដូងរបស់នាងយ៉ាងពេញទំហឹង។

អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតក្នុងភ្នែកមាហាជននោះគឺថា ក្នុងជីវិតរបស់កំពូលតារាស្រថៃវ័យ៤៥ឆ្នាំ ក្រៅពីមានការងារតឹងតែង ថែរក្សាអាជីវកម្មផ្ទាល់ខ្លួនយ៉ាងរវល់បំផុតនោះ នាងក៏ជាអ្នកគាំទ្រដ៏ធំនៃស៊េរីរឿងភាគចិនដែរ។
តាមរយៈគណនីតីកតុកផ្ទាល់ខ្លួន Aum បានផ្សាយផ្ទាល់ជាមួយមិត្តភក្តិជិតស្និទ្ធដូចជា Ning Panita និង DJ Pop ជជែកគ្នាពីនេះពីនោះមិនចេះចប់។ មួយស្របក់ក្រោយមក នាងស្រាប់តែអួតបង្ហាញរឿងភាគចិនថ្មីមួយទៅកាន់មិត្តភក្តិនិងអ្នកទស្សនា ហើយនោះបានធ្វើឲ្យតារាស្រីរូបនេះ គេងមិនលក់លុះត្រាខ្លួនបានស្ដាប់នូវសំឡេងដ៏ស្រទន់របស់តួឯកប្រុសក្នុងរឿងសិន សឹមដេកលក់ស្កប់ស្កល់។ ជាពិសេសនោះ នាងបានទម្លាយទៀតថា បេះដូងរបស់តួប្រុសថ្មីបានឆក់យកស្នាមញញឹមនិងធ្លាក់មកលើនាងយ៉ាងខ្លាំង។
មិនត្រឹមប៉ុណ្ណឹងទេ នៅក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់ Aum Patcharapa ថែមទាំងឆ្លៀតទម្លាយចំណងជើងរឿងភាគបុរាណចិន ដែលធ្វើឲ្យរូបនាងក្លាយជាមនុស្សងប់ងុល លែងសឹងបានដេកពួនរាល់យប់ថា «Are You the One » ដែលតួឯកប្រុសវ័យក្មេងកំពុងល្បីក្នុងប្រទេសចិន Zhang Wan Yi អាចធ្វើឲ្យបេះដូង Aum កក្រើកមកបាន ហើយក៏ជាសំឡេងដែលរូបនាងតែងតែត្រូវស្ដាប់ជារៀងរាល់យប់ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីតារាស្រីលេខ១របស់ប៉ុស្តិ៍លេខ៧ថៃប្រកាសពីការពេញចិត្តពេញថ្លើម លើតារាប្រុស Zhang Wan Yi ពេញបេះដូងភ្លាមៗ ដោយមិនបង្អង់យូរឡើយ អ្នកតាមដានក្នុងគណនីតីកតុកប្រញាប់ប្រញាល់ចូលទៅឆែកមើល និងទស្សនាតាម Aum វិញដែរ។ ព្រមជាមួយគ្នានោះថែមទៀត ភាពយន្តចិនបុរាណមួយនេះក៏ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីហ្វេនៗ នៅក្នុងប្រទេសថៃផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លែងស្លូតដូចមុនហើយ Zhao Lusi ប្ដឹងអ្នកដែលបរិហារកេរ្តិ៍ និងរិះគន់ថានាងកែសម្ផស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


