ជីវិតកម្សាន្ដ
អ្នកនាង អុឹម សុគន្ធា ៖ តើខ្ញុំធ្វើអី្វអ្នកឯងខ្លះ បានជាយំសោកដូចខ្ញុំធ្វើបាបខ្លាំងណាស់?
រឿងរ៉ាវនៃការដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកម្មវិធី Miss Grand International 2024 រហូតមកទល់ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ខណ:ភាគីគ្រប់គ្រងរបស់ថៃនិងកម្ពុជា បន្តការឆ្លើយឆ្លងគ្នាលើកហេតុផលរៀងៗខ្លួន។
ជាមួយគ្នានេះទៀតសោត នៅព្រឹកថ្ងៃទី០៨ខែតុលានេះ អ្នកនាង អុឹម សុគន្ធា បានចេញមុខឆ្លើយតប នឹងចោទសួរដល់ Miss Grand Thailand ដែលយំសោកថា “តើខ្ញុំធ្វើអី្វអ្នកឯងខ្លះមកដល់ប្រទេសកម្ពុជា បានជាអ្នកយំសោកដូចខ្ញុំធ្វើបាបខ្លាំងណាស់?”។

អ្នកនាង អុឹម សុគន្ធា អគ្គនាយិការ និងជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia នៅតែបង្ហាញការខកចិត្តជាខ្លាំងចំពោះការមើលងាយ និងមិនឲ្យតម្លៃមកលើក្រុមការងាររបស់អ្នកនាង ក៏ដូចជាប្រជាជនកម្ពុជាដែលបានខិតខំអស់ពីកម្លាំងចិត្ត។
អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia រូបនេះបានលើកជាសំណួរថា តើអ្នកនាងបានធ្វើអ្វីខ្លះដាក់បវរកញ្ញាថៃរូបនោះ បានជាយំសោកដូចអ្នកនាងធ្វើបាបខ្លាំងណាស់បែបនេះ? ទាំងដែលការទទួលស្វាគមន៍ក្រុមបវរកញ្ញា និងក្រុមការងារ MGI សម្រាកសុទ្ធតែសណ្ឋាគារផ្កាយ ៥ ខណៈអាហារមួយពេល អស់ដល់រាប់ពាន់ដុល្លារឯណោះ។

ទាក់ទងនឹងរឿងនេះដែរ មហាជននិងអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានសម្តែងការហួសចិត្តនិងសង្វេគចិត្តជាខ្លាំង ខណ:ដែលឃើញនាង Lin Malin ដែលជា Miss Grand Thailand ចេញសម្តែងបង្ខូចកិត្តិយសដល់កម្ពុជា។ គេឃើញនាង Malin ពេលដល់ទឹកដីកំណើត(ថៃ) វិញភ្លាមៗនោះ នាងបានសម្រក់ទឹកភ្នែកដើរតួកម្សត់នៅព្រលានយន្តហោះ ដោយបាននិយាយបំភ្លៃពីការពិតពេលខ្លួននៅប្រទេសកម្ពុ ជាប៉ុន្មានថ្ងៃកន្លងទៅ។
នាង Lin Malinបាននិយាយលាបពណ៌ថាបវរកញ្ញាទាំងអស់សោកស្ដាយណាស់អាហារដែលដាក់នៅលើទូកមានពងមាន់មានដង្កូវនៅខាងក្នុង ហើយគ្មានអ្នកណាអាចញ៉ាំបានដូច្នេះមានតែសណ្តែកដីនិងទឹកសុទ្ធ គ្រប់គ្នាសោកស្ដាយខ្លាំងណាស់ហើយដោយសា រតែមានពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះឡើងចុះគ្រប់គ្នាក៏ចេញទៅប៉ុន្តែពេលមានរឿងកើតឡើងវាមិនអាចទទួលយកបាន។នាងថាទូកធ្វើពីឈើនោះមិនដឹងថាអាចទប់ទម្ងន់បានប៉ុន្មានទេផ្លូវដើរចុះពីទូកអាចធ្វើឱ្យគ្រោះថ្នាក់ណាស់៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ