ជីវិតកម្សាន្ដ
Miss Mera Cambodia បង្កើតដោយកូនខ្មែរ បានរកឃើញម្ចាស់មកុដដំបូងគេហើយ
ក្រោយដំណើរការអស់រយៈពេលជាច្រើនខែ ពេលនេះកម្មវិធី Miss Mera Cambodia 2024 បានរកឃើញនារីឯកដែលជាម្ចាស់មកុដកាលពីយប់មិញរួចទៅហើយ គឺកញ្ញា ថាន រតនា។

បើទោះបីជាការបើកទំព័រថ្មីរបស់កម្មវិធី Miss Mera Cambodia ក៏ពិតមែន តែកម្មវិធីដែលកូនខ្មែរបានបង្កើតឡើងមួយនេះ វាពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជាកោតសរសើរដឹកដៃនៃការដឹកនាំ និងរៀបចំកម្មវិធីបានយ៉ាងល្អ។ ដោយកាលពីយប់មិញនេះ អ្នកទស្សនាតាមការ Live និងផ្ទាល់ បានសម្ដែងការភ្ញាក់ផ្អើលក្រោយការរៀបចំដ៏អស្ចារ្យរបស់កម្មវិធី Miss Mera Cambodia បង្កើតដោយកូនខ្មែរ កញ្ញា ខាត់ ស្រីច័ន្ទ ដែលជាអតីតលំដាប់រងទី៤ Miss Grand Cambodia 2020 មិនថា ភ្លើង ឆាក ភ្លេង កាមេរ៉ា និងសំលៀកបំពាក់បវរកញ្ញា គឺឃើញថាល្អច្រើន។


ទន្ទឹងនឹងនោះ កម្មវិធី Miss Mera Cambodia 2024 ក៏បានរកឃើញម្ចាស់មកុដដំបូងគេ គឺកញ្ញា ថាន រតនា ក្រោយចំណាយពេលវេលាអស់រយៈពេលជាច្រើនខែមកនេះ ហើយលំដាប់រងទីមួយបានទៅកញ្ញា លឹម ណាលី និងលំដាប់រងទី៣ បានទៅលើកញ្ញា សូ ពេជ្រវលក្ខណ៍។ បើក្រឡេកទៅមើលពីម្ចាស់កមុដវិញ នៅមិនទាន់ដឹងច្បាស់ថានឹងចេញទៅប្រកួតក្នុងកម្មវិធីណាមួយទេ ប៉ុន្តែតាមការបញ្ជក់របស់ម្ចាស់កម្មវិធី Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានឲ្យដឹងថា មានខាងកម្មវិធីអន្តរជាតិ ២ ៣ រួចមកហើយទាក់ទងមកដើម្បីបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួតតែកញ្ញានៅមិនទាន់សម្រេចចិត្តនៅឡើយទេ៕



អត្ថបទ៖ ផានិត
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


