ជីវិតកម្សាន្ដ
តួឯករឿង «ជីវិតនាងចាំងគីម» ចាញ់ក្ដីអ្នកចោទនាងថា ជិតស្និទ្ធជាមួយជំទាវទីមួយកូរ៉េខ្លាំង
តារាសម្តែង Lee Young Ae និងជាតួឯកស្រីក្នុងរឿង «ជីវិតនាងចាំងគីម» កាលពីពេលថ្មីៗនេះបានចាញ់បណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹង Jeong Cheon Su ដែលជាអតីតប្រធានបណ្តាញផ្សព្វផ្សាយ YouTube ដែលធ្លាប់អះអាងថា នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយជំទាវទីមួយកូរ៉េ Kim Geon Hee ។
នៅថ្ងៃទី ២០ ខែធ្នូ ផ្នែករដ្ឋប្បវេណីទី ១២នៃតុលាការក្រុង Seoul Western ដែលដឹកនាំដោយចៅក្រម Kim Jin Young បានសម្រេចយល់ព្រមលើលោក Jeong Cheon Su នៅក្នុងពាក្យបណ្ដឹងដែលទាមទារសំណងចំនួន ២៥០ លានវ៉ុន (ប្រហែល ១៧៣,០០០ ដុល្លារ) ។ តុលាការក៏បានបញ្ជាឲ្យ Lee Young Ae ទទួលបន្ទុកលើបណ្តឹងនេះផងដែរ។
កាលពីខែតុលាកន្លងទៅ ភ្នាក់ងាររបស់ Lee Young Ae គឺ GROUP EIGHT បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ និងបណ្តឹងរដ្ឋប្បវេណី ដោយចោទប្រកាន់ Jeong Cheon Su ពីការផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈខ្លឹមសារនៅលើប៉ុស្តិ៍ YouTube របស់គាត់អំពីទំនាក់ទំនងមិត្តភាពរបស់តួស្រីកូរ៉េ ជាមួយជំទាវទីមួយ Kim Geon Hee ។
មុនពេលសាលក្រមតុលាការបានចេញអនុសាសន៍សម្រាប់ការផ្សះផ្សានៅថ្ងៃទី ២៩ ខែតុលា ប៉ុន្តែភាគីរបស់លោក Lee Young Ae បានបដិសេធការផ្តល់ជូនដែលនាំឲ្យមានការសម្រេចជាផ្លូវការ។
ទន្ទឹមនឹងនោះ ប៉ូលិសបានសម្រេចចិត្តមិនបន្តរឿងក្តីនេះ បន្ទាប់ពីតារាស្រីវ័យ៥៣ឆ្នាំ បានចោទប្រកាន់ Jeong Cheon Su ពីបទរំលោភលើច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង (បរិហារកេរ្តិ៍) ដោយសំអាងថា ការទាមទារមិត្តភាពជាមួយជំទាវទី១ មិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្នុងសង្គមរបស់នាង។ បន្ទាប់ពីការសម្រេចរបស់អយ្យការមិនចោទប្រកាន់ពីបទចោទប្រកាន់ នាងបានដាក់បណ្តឹងឧទ្ធរណ៍ ហើយការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ទីក្រុងសេអ៊ូល បាននឹងកំពុងធ្វើការស៊ើបអង្កេតដោយខ្លួនឯងចាប់តាំងពីខែសីហា។
គួររម្លឹកបន្ថែមទៀតថា ជម្លោះបានចាប់ផ្តើមកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែល Jeong Cheon Su បានចោទប្រកាន់ថា ការបរិច្ចាគ ៥០ លានវ៉ុន របស់តួស្រីដល់មូលនិធិ Rhee Syngman សម្រាប់ការសាងសង់វិមានអនុស្សាវរីយ៍ប្រធានាធិបតី Rhee Syngman គឺដោយសារតែមិត្តភាពរបស់នាងជាមួយប្រធានាធិបតី Yoon Suk Yeol និងជំទាវទីមួយ Kim Geon Hee ។ ភ្លាមៗនោះនាងបានបរិហារជាសាធារណៈចំពោះការអះអាងនេះថា ជា ព័ត៌មានមិនពិតច្បាស់លាស់ និងទាមទារឲ្យមានការសុំទោស ដោយសន្យាចាត់វិធានការផ្លូវច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


