Connect with us

ជីវិតកម្សាន្ដ

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

បានផុស

នៅ

ប្លែកមិនធ្លាប់មាន ក្នុងឱកាសព្រឹត្តិការណ៍ប្រគំតន្ត្រីនៅខេត្តកំពត កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននាំយកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរលាយបញ្ចូលតន្ត្រីសម័យ បង្ហើរសូរសព្ទសូរសៀងជាមួយទំនុកថ្មី តែមិនចោលទម្រង់ដើម អង្រួនបេះដូងអ្នកគាំទ្រឱ្យស្រែកហ៊ោរំភើបដោយក្តីរីករាយ និងស្ងើចសរសើរគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមើលឃើញ Show ដ៏ពិសេសនេះ មហាជនបានសម្តែងក្តីរីករាយទន្ទឹមនឹងពាក្យសរសើរជាច្រើន ដោយយល់ថា នេះជាសកម្មភាពនៃការបំផុសល្ខោនបាសាក់ខ្មែរ ដែលស្ទើរតែអ្នកជំនាន់ក្រោយបំភ្លេចទៅហើយនោះ ឱ្យមហាជន ពិសេសយុវវ័យបន្តលើកស្ទួយ ក៏ដូចជាចូលរួមថែរក្សាទម្រង់សិល្បៈមិនអាចកាត់ថ្លៃបាននេះ ឱ្យគង់វង្សឋិតឋេរបន្តទៀត។

យ៉ាងណាតាមរយៈការបង្ហាញនេះ មហាជនបានសម្តែងក្តីរីករាយទន្ទឹមនឹងពាក្យសរសើរជាច្រើន ចំពោះតារាចម្រៀងជួរមុខផលិតកម្ម Galaxy រូបនេះ ដែលអាចបត់បែនបានគ្រប់ទម្រង់ ពិសេសគឺការច្រៀងតាមទម្រង់ល្ខោនបាសាក់ ទោះស្ថិតក្នុងឆាកតន្ត្រីសម័យក៏ដោយ។ លើសពីនេះ លោកថែមទាំងអាចបង្ហើរសំនៀងបានយ៉ាងពិរោះរណ្តំ ហើយផ្តោះផ្តងតាមទំនុកបែបសន្ទនាគ្នា ក្នុងកាលៈទេសៈរក្សាទម្រង់បាសាក់បានយ៉ាងល្អ។

ក្នុងចំណោមនោះ មានមតិលើកឡើងថា ការយកវប្បធម៌ដូនតាមកផ្សំជាមួយនឹងតន្ត្រីទំនើបសម័យ ជាគំនិតល្អ ក៏ព្រោះមិនត្រឹមតែអាចឱ្យយុវវ័យជ្រួតជ្រាប និងស្គាល់ពីអ្វីវប្បធម៌របស់ជាតិប៉ុណ្ណោះទេ ថែមទាំងអាចជួយសម្រាលជីវភាពអ្នកល្ខោនបាសាក់ផងដែរ។ ខណៈខ្លះទៀត យល់ស្របដែរថា “ល្អណាស់ បានជួយលើកវិស័យល្ខោនបាសាក់បុរាណខ្មែរ ធ្វើឱ្យកូនចៅក្មេងៗជំនាន់ក្រោយមិនភ្លេចពីវប្បធម៌បុរាណខ្មែរយើង”។

គួរជម្រាបថា មួយរយៈពេលចុងក្រោយ ម្ចាស់បទកុលាបមានបន្លារូបនេះ បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលផ្ទួនៗគ្នា ទាំងការសម្តែងក្នុង MV ចម្រៀង ក៏ដូចជាការបង្ហាញពិសេសៗ លើឆាកព្រឹត្តិការណ៍ប្រគំតន្ត្រីតាមបណ្តាខេត្តនានា ជាមួយបទល្បីៗដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដូចជា “សែកមន្ត” និង “កុលាបមានបន្លា” ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម