ព័ត៌មានអន្ដរជាតិ
តំបន់ធំៗរបស់ចិនបានកាត់បន្ថយតម្លៃអគ្គិសនីដើម្បីគាំទ្រដល់វិស័យឧស្សាហកម្ម
តំបន់ឧស្សាហកម្មធំៗជាច្រើនទៀតរបស់ចិនកំពុងកាត់បន្ថយតម្លៃអគ្គិសនីដើម្បីជួយដល់ឧស្សាហកម្មដែលកំពុងប្រឈមនៃការធ្លាក់ចុះប្រាក់ចំណេញ ក្នុងការសម្រួលដល់បន្ទុកចំណាយរបស់ពួកគេ។
ខេត្តជាប់មាត់សមុទ្រដែលមានជាងគេបំផុតបានកាត់បន្ថយតម្លៃថាមពលកំដៅគោលរបស់ពួកគេប្រហែល ១០ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍សង្ខេបដោយ UBS Group នៅសប្តាហ៍នេះ។ ធនាគារមួយចំនួនរំពឹងថាតម្រូវការថាមពលសម្រាប់ធ្យូងថ្មដែលជាឥន្ធនៈសំខាន់របស់ប្រទេសនេះនឹងធ្លាក់ចុះ ៤ ភាគរយនៅឆ្នាំ ២០២៥នេះ ។

រោងចក្ររបស់ប្រទេសចិនកំពុងប្រជែងជាមួយនឹងសេដ្ឋកិច្ចទន់ខ្សោយ ដោយផ្តើមចេញពីវិបត្តិអចលនទ្រព្យអរ់សរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងការគំរាមកំហែងនៃសង្រ្គាមពាណិជ្ជកម្មជាមួយរដ្ឋបាលលោកដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់ថាមពលមានច្រើន ដោយមានឥន្ធនៈហ្វូស៊ីល និងថាមពលកកើតឡើងវិញ។ ការណ៍នេះគឺជាការបង្កើតឪកាសសម្រាប់រដ្ឋាភិបាលក្នុងតំបន់ដើម្បីសម្រាលបន្ទុកថ្លៃដើមលើឧស្សាហកម្មក្នុងស្រុករបស់ពួកគេ ទោះបីជាការចំណាយរបស់អ្នកផ្គត់ផ្គង់ថាមពលក៏ដោយ។
ខេត្ត Jiangsu ដែលជាមហាអំណាចឧស្សាហកម្មដែលព័ទ្ធជុំវិញទីក្រុងសៀងហៃ បានកាត់បន្ថយកិច្ចសន្យាថាមពលប្រចាំឆ្នាំរបស់ខ្លួនចំនួនជិត៩% មកនៅត្រឹម ៤១២,៥ យន់ (ឬ៧៧ ដុល្លារសិង្ហបុរី) ក្នុងមួយមេហ្គាវ៉ាត់ម៉ោងកាលពីចុងខែមុន។ យោងតាម SDIC Securities នៅទីក្រុង Anhui ភាគខាងលិចនៃខេត្តនេះក៏បានកាត់បន្ថយ១០ ភាគរយផងដែរ ខណៈដែលតំបន់ Guangdong បានកាត់បន្ថយចំនួន ១៦ ភាគរយ។
លោក Ken Liao អ្នកវិភាគរបស់ក្រុមហ៊ុនមូលបត្រ UBS បាននិយាយកាលពីថ្ងៃចន្ទ (៦ មករា) នៅទីក្រុងប៉េកាំងថា អត្រាទាបនឹងបន្តកាត់បន្ថយប្រាក់ចំណេញពីធ្យូងថ្ម និងឧស្ម័ន។ លោកថា៖«ប្រសិនបើវិស័យអចលនទ្រព្យបរាជ័យក្នុងការស្តារឡើងវិញ វានឹងកាត់បន្ថយការដំឡើងថាមពលថ្មីៗ ដោយសារតែតម្លៃថាមពលបច្ចុប្បន្នអាចធ្លាក់ចុះរង្វង់ ១០ ភាគរយជាមធ្យម» ។
ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានមើលឃើញថាប្រាក់ចំណេញរបស់ពួកគេធ្លាក់ចុះនៅក្នុងខែវិច្ឆិកាកន្លងមក ដែលបានធ្លាក់ចុះរយៈពេលបួនខែជាប់គ្នាដែលធ្វើឱ្យអាជីវកម្មរបស់ពួកគេរងនូវការធ្លាក់ចុះប្រចាំឆ្នាំយ៉ាងខ្លាំងដែលជាកំណត់ត្រាមួយបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០០។ ការធ្លាក់តម្លៃធ្យូងថ្មដល់កម្រិតទាបក្នុងរយៈពេលបួនឆ្នាំបានកាត់បន្ថយប្រាក់ចំណេញពីការជីកយករ៉ែជាងមួយភាគប្រាំពី ឆ្នាំមុន។ គ្រឿងបរិក្ខារដែលផលិតអគ្គិសនីបានល្អប្រសើរ ដោយសារតម្លៃស្តុកថោកជាងមុន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


