ជីវិតកម្សាន្ដ
អ្នកគាំទ្រលោក Yoon រិះគន់ IU ថា ជាអ្នកញុះញង់ឲ្យមានការបះបោរ
តារាចម្រៀង IU បានក្លាយជាគោលដៅនៃការអត្ថាធិប្បាយអាក្រក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការឃុំខ្លួន Yoon Suk Yeol ។ អ្នកគាំទ្ររបស់គាត់បានបន្សល់ទុកនូវសារដ៏ក្តៅគគុកដោយក្នុងន័យមិនពេញចិត្តបន្ទាប់ពីប្រធានាធិបតីត្រូវគេឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងក្រុងសេអ៊ូល ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានការបះបោរ។
ការវាយប្រហាររបស់ពួកគេ កើតចេញពីការគាំទ្រជាសាធារណៈរបស់តារាចម្រៀងស្រីវ័យ៣២ឆ្នាំ ដែលបានតវ៉ាទាមទារឲ្យមានការចោទប្រកាន់លោក Yoon។ កាលពីខែមុន IU បានបញ្ជាទិញ និងបង់ប្រាក់សម្រាប់អាហារ ភេសជ្ជៈ និងការផ្គត់ផ្គង់នៅហាងកាហ្វេក្បែរ Yeouido ទីក្រុងសេអ៊ូល ជាកន្លែងដែលការជួបជុំនៃការចោទប្រកាន់ត្រូវបានធ្វើឡើង។
មិនតែប៉ុណ្ណោះ Instagram របស់ IU បច្ចុប្បន្ននេះបានរងការប្រមាថកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងការចោទប្រកាន់នាងជាអ្នកឆ្វេងនិយម និងវាយបកមកសួរវិញថា តើនេះជាអ្វីដែលនាងចង់បានឬ? ស្របពេលដែលអ្នកខ្លះចោទនាងជាចារកម្មចិនថែមទៀតផង។
ទោះយ៉ាងណា អ្នកគាំទ្ររបស់ IU បានចេញមុខការពារនាងភ្លាមៗ ដោយបានបញ្ចេញមតិគាំទ្រ និងទម្លាក់សារស្អប់ខ្ពើម។ អ្នកគាំទ្រខ្លះបានសរសេរថា Haters នឹងប្រឈមមុខនឹងផលវិបាក តើ IU បានធ្វើខុសដើម្បីសមនឹងទទួលបានវា? អ្នកផ្សេងទៀតបានបំពេញទំព័ររបស់នាង ជាមួយនឹងការប្រកាសគាំទ្រដើម្បីប្រឆាំងនឹងភាពអវិជ្ជមាន។
អ្នកគាំទ្រ Yoon បានបង្កើនយុទ្ធនាការរបស់ពួកគេប្រឆាំងនឹង IU ដោយចែករំលែកបញ្ជីក្រុមហ៊ុនដែលនាងគាំទ្រ និងលើកទឹកចិត្តដល់ការធ្វើពហិការ ហើយថែមទាំងស្នើឲ្យរាយការណ៍នាងទៅ CIA ក្នុងនាមជាចារកម្ម។
យ៉ាងណា ទីភ្នាក់ងាររបស់ IU គឺ EDAM Entertainment បានរក្សាជំហរតឹងរ៉ឹងប្រឆាំងនឹងការបរិហារកេរ្តិ៍ និងការគំរាមកំហែង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែវិច្ឆិកា ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនកំពុងបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលចំនួន ១៨០ សម្រាប់បទល្មើសរួមទាំងការបរិហារកេរ្តិ៍ ការគំរាមកំហែង និងការបង្កើត និងការចែកចាយខ្លឹមសារក្លែងក្លាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YG ប្រកាសរំលាយផ្នែកសម្ដែងចោល ហើយងាកមកផ្ដោតតែតន្ត្រីប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


