ជីវិតកម្សាន្ដ
តួតៃវ៉ាន់ Darren Wang ត្រូវចាប់ខ្លួន ដោយសារតែគេចចេញពីយោធា
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍នៅថ្ងៃទី១៨នេះថា តារាសម្តែង Wang Talu ឬ Darren Wang ត្រូវគេចាប់ខ្លួនដោយសង្ស័យថា រូបលោកបានគេចចេញពីការបម្រើយោធា ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីក្រុមអ្នកជំនាញ។
ចំពោះព័ត៌មានលម្អិត និងកាលៈទេសៈជុំវិញករណីមួយនេះ កំពុងត្រូវបានពិនិត្យនៅឡើយ ហើយអាជ្ញាធរអាចនឹងបញ្ជូនតារាសម្ដែងប្រុសទៅកាន់ការិយាល័យព្រះរាជអាជ្ញាទីក្រុងតៃប៉ិថ្មីនៅពេលក្រោយទៀត។
ទោះជាយ៉ាងណា ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ តំណាងរបស់តារាសម្ដែងតៃវ៉ាន់បាននិយាយថា ការបម្រើយោធាគឺជាផ្នែកមួយដ៏សំខាន់នៃការលូតលាស់របស់យុវជន ហើយបានសង្កត់ធ្ងន់ថា តារាសម្តែងធ្លាប់បានចូលរៀននៅសាលាយោធានាពេលកន្លងមក។
អ្នកតំណាងក៏បានធានាដល់សាធារណជនថា អាជីពសម្ដែងរបស់ Wang Talu នៅតែជាអាទិភាពរបស់គាត់ ហើយថាក្រុមហ៊ុនគ្រប់គ្រងរបស់គាត់ បាននិងកំពុងធ្វើការដើម្បីសម្របសម្រួលគ្រប់យ៉ាងដោយរលូន។
គួរបញ្ចាក់ដែរថា Wang Talu ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង «My Girlhood» គឺជាតួអង្គលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តតៃវ៉ាន់។ ជាពិសេសទស្សនិកជនកម្ពុជាស្គាល់លោកច្បាស់តាមរយៈរឿងភាគនិងភាពយន្តដុំជាច្រើនដូចជា «No More Bets» និង «Our Times»ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី ប្រឈមមុខនឹងបំណុល ១៣៧លានដុល្លារ ក្រោយសាន់ឆាយទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


